បណ្តាញសង្គម

លេច​ចេញ​តម្លៃ Galaxy Note10 Lite និង S10 Lite ហើយ

កាលពីប៉ុន្មានថ្ងៃមុននេះ ស្មាតហ្វូន 2 ម៉ូឌែល ស្ថិតក្នុងត្រកូល S និង Note របស់ Samsung ដែលឆ្លងកាត់ព័ត៌មានបែកធ្លាយច្រើន ស្ទើរតែពុំមានថ្ងៃសម្រាក អស់មួយរយៈពេលធំមកនោះ ទីបំផុត បានបង្ហាញខ្លួនជាផ្លូវការហើយ។ មិនខុសទេ គ្រាន់តែចូលដល់ទំព័រថ្មី នៃឆ្នាំ

2020 ភ្លាម Samsung បានធ្វើការបើកឆាក ជាមួយនឹងការបញ្ចេញ វត្តមានស្មាតហ្វូន 2 ម៉ូឌែល រួមមានដូច Galaxy S10 Lite និង Galaxy Note 10 Lite ដែលក្រុមហ៊ុនមួយនេះ សម្រេចចិត្តផលិតជម្រើសកន្ទុយ Lite នេះឡើង ដើម្បីបំពេញតម្រូវការបន្ថែម ដល់អតិថិជនខ្លួន ក៏ដូចជាសង្ឃឹមថា នឹងអាចវាយលុកលើទីផ្សារស្មាតហ្វូន កាន់តែច្រើនឡើងផងដែរ។

ដូចប្រិយមិត្តបានដឹងចឹងថា ចំពោះម៉ូឌែលថ្មី ទាំងត្រកូល S និង Note បញ្ចប់ដោយកន្ទុយ Lite នេះ គឺត្រូវបានរចនាឡើងមក ជាមួយលក្ខណៈសម្បតិ្តលំដាប់បង្គួរ ដែលជាហេតុធ្វើឲ្យតម្លៃរបស់វា ក៏ធូរថ្លៃទៅតាមហ្នឹងដែរ។ ម៉្យាងវិញទៀត ទូរសព្ទវៃឆ្លាតទាំង 2 នេះ មើលមួយភ្លែត ពិតជាមានរូបរាងស្រដៀងគ្នាខ្លាំង ព្រមទាំងភ្ជាប់មក ជាមួយកម្លាំងម៉ាស៊ីន ស្ទើរតែដូចគ្នាទាំងស្រុង ហើយអ្វីដែលធ្វើឲ្យវាទាំង 2 ប្លែកពីម៉ូឌែលធម្មតានោះ គឺត្រង់ម៉ូតកាមេរ៉ាក្រោយ មានរាងចតុកោណ ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្នតែម្តង។ យ៉ាងណា Samsung មិនទាន់បានបញ្ជាក់ប្រាប់ពីតម្លៃណាមួយ ឲ្យយើងដឹងនៅឡើយទេ ដូច្នេះ បើប្រិយមិត្តជាអ្នកគាំទ្រ ខ្សែស្រឡាយត្រកូល S និង Note ឬក៏ចង់បានវាមួយមកប្រើនោះ តើធ្លាប់គិតចង់ឲ្យក្រុមហ៊ុន ដាក់លក់ក្នុងតម្លៃប៉ុន្មានដែរទេ?

ដោយឡែក ថ្មីៗនេះ បើយោងតាមគណនី របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយ មានឈ្មោះថា Ishan Agarwal បានបង្ហើបអំពីតម្លៃ របស់ស្មាតហ្វូន ម៉ូឌែល Lite ទាំង 2 នេះ ថា សម្រាប់ម៉ូឌែល Note 10 Lite គឺអាចនឹងមានតម្លៃខ្ទង់ 2 លាន 67 ម៉ឺនរៀល ( 667 ដុល្លារ ) ខណៈ S10 Lite អាចនឹងដាក់លក់ ក្នុងតម្លៃខ្ទង់ 2 លាន 89 ម៉ឺនរៀល ( 723 ដុល្លារ ) ដែលគិតទៅថ្លៃជាង Note 10 Lite បន្តិច។ យ៉ាងណា នេះគ្រាន់ជាតម្លៃដែលគេរំពឹងទុកមុន សម្រាប់ទីផ្សារអឺរ៉ុបតែប៉ុណ្ណោះ តែទម្រាំមកដល់ទីផ្សារស្រុកយើង អាចនឹងប្រែប្រួល ទៅតាមហ្នឹងទៀតដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg/videos?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/