បណ្តាញសង្គម

ដំណឹងថ្មីនិយាយថា អេក្រង់ 120Hz របស់ Galaxy S20 Series ដំណើរការតែនៅក្នុងកម្រិតបង្ហាញ Full HD តែប៉ុណ្ណោះ

នៅសល់រយៈពេលប្រហែលជាមិនដល់ 1 ខែទៀតផង ស្មាតហ្វូនលំដាប់កំពូល ដែលស្ថិតនៅក្នុងត្រកូល S ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Samsung គឺ Galaxy S20, Galaxy S20+ និង Galaxy S20 Ultra នឹងបង្ហាញខ្លួនជាផ្លូវការហើយ។ ប៉ុន្តែយើងកត់សម្គាល់ឃើញថា

ប៉ុន្មានថ្ងៃចុងក្រោយនេះ រចនាបថរូបរាង ក៏ដូចជាលក្ខណៈសម្បត្តិររបស់ស្មាតហ្វូនកំពូលទាំង 3 នេះត្រូវបានលេចធ្លាយនៅគេហទំព័រ និងបណ្តាញសង្គមល្បីៗស្ទើរតែខ្ទេចខ្ទីគ្មានសល់ទៅហើយ។ 

ដោយឡែកមិនខុសពីម្សិលមិញនោះទេ នៅក្នុងថ្ងៃនេះដែរ លក្ខណៈសម្បត្តិរបស់ Galaxy S20 Series ត្រូវបានលាតត្រដាងសាជាថ្មីម្តងទៀតហើយ។ បើយោងទៅតាមគណនី Twitter ផ្លូវការរបស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Ice Universe បាននិយាយថា ឥឡូវនេះគាត់អាចបញ្ជាក់បានហើយថា ក្រុមហ៊ុន Samsung បានសម្រេចចិត្តដកជម្រើសកម្រិតបង្ហាញ 2K ជាមួយកម្រិតអេក្រង់120Hz ចេញពី Galaxy S20 Series ហើយ។ ដោយពួកគេទុកតែជម្រើសចំនួន 3 សម្រាប់ឲ្យអ្នកប្រើប្រាស់ធ្វើការជ្រើសតែប៉ុណ្ណោះ ក្នុងនោះរួមមានដូចជាជម្រើស កម្រិតបង្ហាញ Full HD 60Hz, Full HD 120Hz និង WQHD (2K) 60Hz។ អញ្ចឹងមានន័យថា អ្នកដែលប្រើប្រាស់ Galaxy S20 Series ទាំងអស់មិនអាចធ្វើការជម្រើសរើសកម្រិតបង្ហាញខ្ពស់បំផុត និងកម្រិត Refresh Rate ខ្ពស់បំផុតនៅក្នុងពេលតែមួយបាននោះទេ។

ជុំវិញរឿងរ៉ាងនេះដែរ យើងសង្កេតឃើញថា មានមនុស្សជាច្រើនបានបញ្ចេញការមិនពេញចិត្តទៅលើគំនិតរបស់ Samsung មួយនេះ ដោយអ្នកខ្លះបាននិយាយថា បើសិនជាក្រុមហ៊ុន Samsung ពិតជាដកជម្រើសបង្ហាញ 2K ជាមួយកម្រិតអេក្រង់ 120Hz ចេញពី Galaxy S20 Series មែននោះ ពួកគេនឹងមិនទិញវាយកមកប្រើនោះទេ។ ចំណែកឯ អ្នកខ្លះទៀតបាននិយាយថា បើ Samsung ពិតជាធ្វើអញ្ចឹងមែន ពួកគេដែលជាអ្នកធ្លាប់តែគាំទ្រស្មាតហ្វូនរបស់ Samsung តាំងពីដើមរៀងមក នឹងឈប់ទិញស្មាតហ្វូនរបស់ Samsung យកមកប្រើទៀតហើយ ហើយងាកទៅទិញយកស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងវិញ។ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា Samsung មិនគួរធ្វើដូច្នេះសោះ ព្រោះថាពួកគឺជាក្រុមហ៊ុនដែលល្បីឈ្មោះក្នុងការផលិតបន្ទះបង្ហាញ ដែលមានគុណភាព និងសមត្ថភាពខ្ពស់បំផុត ក្នុងចំណោមក្រុមហ៊ុនផ្សេងៗដ៏ទៃទៀត។ ប៉ុន្តែខ្ញុំជឿថា ក្រុមហ៊ុន Samsung នឹងផ្តល់ការបកស្រាយមួយ ដែលសមហេតុផលទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅពេលដែល Galaxy S20 Series បង្ហាញខ្លួនជាផ្លូវការ។ ចុះសម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ?

ដកស្រង់ចេញពីcambo-report

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK