បណ្តាញសង្គម

Microsoft​ បាន​សម្រេច​បញ្ចប់​ជីវិត​របស់ ​Windows ​7 ​ជាផ្លូវការ​ហើយ​ ចាប់​ពី​ពេល​នេះ​តទៅ​

សព្វថ្ងៃនេះ ប្រហែលជាមានប្រិយមិត្តមួយចំនួន ក៏នៅតែប្រើប្រាស់ Windows 7 នៅលើកុំព្យូទ័ររបស់ខ្លួន ដូចកាលពីពេលមុនដែរ ព្រោះថាវានៅតែដំណើរការបានល្អ ហើយត្រូវនឹងកុំព្យូទ័ទាំងនោះ មានកម្លាំងម៉ាស៊ីនខ្សោយផង ដូច្នេះហើយ Windows 7

ជាជម្រើសល្អបំផុតសម្រាប់ពួកគេអញ្ចឹងដែរ។ ប៉ុន្តែនៅក្នុងពេលនេះ អ្នកប្រើប្រាស់ Windows 7 ទាំងអស់ អាចនឹងមិនសប្បាយចិត្ត ជាមួយប្រព័ន្ធប្រតិបត្តិការ ជំនាន់ចាស់នេះទៀតនោះទេ ព្រោះថា Microsoft បានសម្រេចបញ្ចប់ជីវិតរបស់វា នៅក្នុងថ្ងៃទី 14 ខែមករានេះជាផ្លូវការហើយ។

មិនខុសទេ ដូចប្រិយមិត្តបានឮពីខាងដើមអញ្ចឹងថា នៅក្នុងថ្ងៃទី 14 ខែមករានេះ Microsoft បានសម្រេចបញ្ឈប់ដំណើរការរបស់ Windows 7 ជាផ្លូវការហើយ មានន័យថា ប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រមួយនេះ នឹងលែងទទួលបានកំណែប្រែអ្វីទាំងអស់ ហើយទៅលើប្រព័ន្ធសុវត្ថិភាពវិញ គឺអាចនិយាយបានថា វានឹងមានការធានាពីក្រុមហ៊ុន Microsoft ទៀតនោះទេ។ យ៉ាងណាក៏ដោយ បើទោះបីជា Windows 7 នេះ ត្រូវបានក្រុមហ៊ុនប្រកាសលែងទទួលដឹងឮក៏ដោយ ប៉ុន្តែវាក៏មិនមានន័យថា វានឹងឈប់ដំណើរការភា្លមៗនោះដែរ គ្រាន់តែថា បើសិនអ្នកនៅតែបន្តប្រើប្រាស់នោះ អញ្ចឹងហើយ អ្នកនឹងមិនទទួលបាន ការជួសជុលរាល់បញ្ហាដែលកើតឡើង ហើយទិន្នន័យរបស់អ្នក ក៏មិនមានសុវត្ថិភាពទៀតនោះដែរ ហេតុនេះបើសិនជាមិនចង់ឲ្យ សុបិន្តអាក្រក់កើតឡើងនោះទេ អ្នកទាំងអស់គ្នា ត្រូវតែធ្វើការតម្លើងទៅកាន់ Windows ជំនាន់ចុងក្រោយទៅ ព្រោះវានឹងមិនធ្វើឲ្យអ្នកខ្វល់ចិត្តឡើយ។ គួរបញ្ជាក់ដែរថា បើទោះជា Microsoft បានបញ្ចេញ Windows ជំនាន់ថ្មីច្រើនជំនាន់ហើយពិតមែន ប៉ុន្តែ Windows 7 នៅតែមានចំនួនអ្នកប្រើប្រាស់ច្រើន ក្នុងពេលសព្វថ្ងៃនេះ និយាយឲ្យចំទៅ គេដឹងថា មាន PC ប្រមាណជា 400 លានគ្រឿង កំពុងតែដំណើរការជាមួយវាផងដែរ។

ជាក់ស្ដែងណាស់ ដូចបានបញ្ជាក់ពីខាងលើមកអញ្ចឹងថា Microsoft បានសម្រេចយកថ្ងៃទី 14 ខែនេះសម្រាប់ប្រកាសបញ្ចប់ជីវិតរបស់ Windows 7 ជាផ្លូវការ មានន័យថា ក្រុមហ៊ុនខាងលើនឹងមិនដឹងឮអ្វីទៀតនោះឡើយ សម្រាប់អ្នកប្រើប្រាស់ Windows 7 ទាំងអស់ ប៉ុន្តែវាក៏មិនមានន័យថា នឹងងឈប់ដំណើរភ្លាមៗនោះដែរ គ្រាន់តែថា បើសិនអ្នកនៅតែបន្តប្រើប្រាស់ទៀត វាអាចមិនមានសុវត្ថិភាពនោះឡើយ អញ្ចឹងហើយ បើតាមគំនិតខ្ញុំ អ្នកគួរតែតម្លើងទៅកាន់ Windows ជំនាន់ចុងក្រោយទៅ ពោលគឺ Windows 10 តែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK