Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

John Cena រៀបរាប់ហេតុផលដែលក្លាយជា ARMY

  • បោះពុម្ព

ក្នុងកម្មវិធី The Late Late Show with James Corden វគ្គថ្មីចុងក្រោយបំផុត គឺមានតារាសម្ដែងនិងកីឡាកាសដ៏ល្បី John Cena រួមជាមួយតារាសម្ដែងស្រី January Jones ចូលរួមជាតារាកិត្តិយស។

ក្នុងវគ្គខ្លីនៃកម្មវិធីនេះមានការជជែកទាក់ទងនឹងក្រុមចម្រៀងកូរ៉េដ៏ល្បីគឺ BTS ហើយនៅវគ្គនេះ John Cena បានរៀបរាប់មូលហេតុដែលធ្វើឲ្យរូបគេក្លាយខ្លួនជា ARMY (ឈ្មោះអ្នកគាំទ្ររបស់ BTS) ម្នាក់។ John Cena ប្រាប់ថា រូបគេចាប់ផ្ដើមចាប់អារម្មណ៍នឹង BTS ដោយសារ BTS ជាក្រុមចម្រៀងកូរ៉េដំបូងគេដែលភ្ជាប់ទំនាក់ទំនងជាមួយគ្រប់គ្នាជុំវិញពិភពលោក។

ដោយសារតែចាប់ផ្ដើមឆ្ងល់ថាហេតុអ្វី BTS ធ្វើបែបនេះបាន កីឡាកាសល្បីរូបនេះក៏បានស្ដាប់ចម្រៀងរបស់ពួកគេ និងបានស្ដាប់ពីសារដែលផ្ញើដល់អ្នកគាំទ្រតាមរយៈបទចម្រៀង។ John Cena បន្តបកស្រាយថា បទចម្រៀងមួយចំនួនរបស់ BTS មានបញ្ចូលខ្លឹមសារប្រាប់ឲ្យចេះស្រឡាញ់ខ្លួន ចេះខ្វាយខ្វល់អំពីខ្លួនឯង និងមានភាពជឿជាក់លើខ្លួនឯង ទោះបីជាខ្លួនឯងអាចនឹងជាមនុស្សដែលខុសគេក្ដី។

តារាវ័យ ៤២ ឆ្នាំរូបនេះ បានបន្តឆ្លើយសំនួរដែលសួរថាពេញចិត្តនឹងសមាជិករូបណាជាងគេ ដោយរូបគាត់បានជម្រើសរើសយក RM និង J-Hope ដោយសារតែរូបគាត់ធ្លាប់ជាអ្នករ៉េបមួយរូបដែរ៕

ដកស្រង់ពី៖ Sabay