បណ្តាញសង្គម

ពូ Iron Man ប្រៀប​ធៀប Taylor Swift ទៅនឹងសត្វពីងពាងញី ព្រោះហេតុផលមួយ

តារាសម្ដែង Robert Downey Jr. ទទួលបានការរិះគន់ខ្លាំង នៅពេលដែលប្រៀបធៀបតារាចម្រៀង Taylor Swift ទៅនឹងសត្វពីងពាងញី។

នៅថ្ងៃទី ១៥ ខែមករា ក្នុងកម្មវិធី Ellen Show តារាសម្ដែងរូបនេះបានលើកឡើងដូចនេះថា ៖ "៧៥% នៃពីងពាងឈ្មោលគឺត្រូវដៃគូរបស់ពួកវាស៊ីក្រោយពីរួមសង្វាសរួច។ បាតុភូតនេះអាចឃើញនៅក្នុងប្រភេទផ្សេងទៀតគឺ Tayloress Swiftess។ យ៉ាងណាក្ដីនាងមិនឃោរឃៅនោះទេ គឺគ្រាន់តែសរសេរចម្រៀងអំពីអតីតមិត្តប្រុសរបស់នាងប៉ុណ្ណោះ។”

ក្រោយសម្ដីមួយឃ្លានេះ អ្នកគាំទ្ររបស់ Taylor បានធ្វើការរិះគន់លើ Robert នៅលើបណ្ដាញសង្គម។ ពួកគេគិតថាតារាសម្ដែងរូបនេះចង់សំដៅដល់ Taylor Swift។ ពីមុនមកតួ Iron Man ក៏ធ្លាប់លេងសើចនឹងអតីតមិត្តប្រុស Taylor Swift គឺ Tom Hiddleston ដែលពាក់អាវមានឈ្មោះរបស់ Taylor៕

ដកស្រង់ពី៖ Sabay