បណ្តាញសង្គម

​ចាប់​បាន​បាច់​ផ្កាអ្នកណាៗក៏ជួយអរ ថាអាចឆាប់បានរៀបការ ចុះ​ Kimberley តប​យ៉ាងណារឿងនេះ?

ពេលដែល បាច់ផ្កាហោះចេញពីដៃកូនក្រមុំ Mew Nittha អ្នកដែលចាប់បានបន្តគឺ Kimmy Kimberley ជាហេតុធ្វើឲ្យអ្នកចូលរួមគ្រប់គ្នានាំគ្នាសាទរ ពិសេសនាំគ្នាចម្អន់ទាំង Mark និង Kim ថាប្រហែលជាមានដំណឹងល្អឆាប់ៗដែរហើយ។

ជាក់ស្ដែងពេលចូលរួមកម្មវិធីមួយរួមគ្នាកាលពីថ្ងៃទី ២០ ខែមករាម្សិលមិញនេះ អ្នកសារព័ត៌មានមិនបានឱកាសសួរនាំពីអារម្មណ៍ និងចង់ឲ្យពួកគេបញ្ជាក់ឲ្យច្បាស់ថាតើ អាចនឹងជិតមានថ្ងៃល្អឬយ៉ាងណា? Kim បាននិយាយថាពេលវេលាពេលនោះគឺ ពិសេសពោរពេញទៅដោយភាពកក់ក្ដៅ ហើយនាងក៏គិតមិនដល់ថាពេលនោះ នាងគឺជាមនុស្សតែម្នាក់ដែលឈរចាប់ផ្កាដែរ តែពេលបានពីដៃរបស់ Mew គ៏គិតថាចាត់ទុកជារឿងល្អទៅចុះ។

ទាក់ទងនឹងរឿងរៀបការ ពួកគេប្រាប់ថា ពួកទាំង២ចង់សន្សំលុយឲ្យបានច្រើនសិន ហើយទាំង Mark និង Kim ក៏មិនចង់ប្រញាប់ក្នុងការរៀបចំមង្គលការអីដែរ ប៉ុន្តែក៏នៅតែមានអ្នកសួរនាំរឿងនេះឥតឈប់ឈរដដែល៕

ដកស្រង់ពី៖ Sabay