Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចរិយា ពេជ្រ លេច​មុខ​ក្នុង​ថ្ងៃ TV5 ជប់​លៀង​អបអរ​បញ្ចប់​ការ​ផលិត​រឿង​ភាគ​ខ្មែរ​ចំនួន​បី​រឿង

  • បោះពុម្ព

ស្រីស្អាត ចរិយា ពេជ្រ ដែលស្ងប់ស្ងាត់ពីសិល្បៈយូរដែរហើយនោះ ស្រាប់តែបានលេចមុខវិញក្រឡឺមកាលពីចុងសប្ដាហ៍មុន ក្នុងពេលដែល ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥

បានប្រារព្ធពិធីអបអរបញ្ចប់ការផលិតរឿងភាគខ្មែរចំនួនបីរឿង ដែលត្រៀមនឹងដាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនាឆាប់ៗនេះ។ ចរិយា ពេជ្រ បានផ្អាកពីសិល្បៈ ចាប់តាំងពីនាងបានរៀបមង្គលការជាមួយអាណិកជនខ្មែររស់នៅអូស្ត្រាលី លោក ជា ចឺម កាលពីឆ្នាំដើមឆ្នាំ ២០១៨។

ការដកខ្លួននេះ ក៏ព្រោះនាងសម្រេចចេញទៅរស់នៅជាមួយស្វាមីនៅអូស្ត្រាលី។ យ៉ាងណា ១ឆ្នាំក្រោយមក ពោលគឺនាដើមឆ្នាំ ២០១៩ នាងនៅបង្ហាញខ្លួនក្នុងសង្គមសិល្បៈខ្មែរនៅឡើយ ក្រោយពេលនាងចូលរួមកម្មវិធីសិល្បៈរបស់មិត្តរួមអាជីពនាង។ ប៉ុន្តែពីពេលនោះ មកនាងក៏បានបាត់ខ្លួនរហូតមក លុះមកដល់ដើមឆ្នាំ ២០២០ នេះ នាងស្រាប់តែលេចមុខម្ដងទៀត ក្នុងកម្មវិធីជប់លៀងបញ្ចប់ការថតភាពយន្ត៣រឿងរបស់ប៉ុស្តិ៍លេខ ៥។

វេលានោះ គេមើលឃើញថា ចរិយា ពេជ្រ នៅតែមានសម្រស់ស្អាតដដែល បើទោះជានាងមានកូនម្នាក់ទៅហើយក្ដី គឺសម្រស់របស់នាងមិនប្រែប្រួល នៅតែស្អាតដូចមុន និងមិនចាញ់ក្រមុំឡើយ។ វត្តមានរបស់អតីតពិធីការិនីស៊ីធីអិន នាំឲ្យមានការសង្ស័យថា នាងអាចនឹងវិលមករកសិល្បៈវិញ។

យ៉ាងណា នាពេលនោះ ចរិយា ពេជ្រ មិនបានផ្ដល់បទសម្ភាសន៍ឡើយ។ ក្រៅពី ចរិយា ពេជ្រ គេឃើញមានសិល្បករ សិល្បការិនីខ្មែរជាច្រើនទៀត ដូចជា ទឹម រដ្ឋា ព្រះកាយ ច័ន្ទ សន ពិសិដ្ឋ និងសិល្បករជាច្រើនទៀត សរុបប្រមាណ ៣០នាក់ បានមកជួបជុំគ្នាក្នុងវេលាដែល ទូរទស្សន៍ខាងលើជប់លៀងបញ្ចប់ការងារផ្នែកខ្លះលើបេសកកម្មភាពយន្តរបស់ខ្លួន។

តាមលោក ហួង តារាមុន្នី ប្រធានផ្នែកផលិតកម្មវិធីនៃស្ថានីយ៍ទូរទស្សន៏ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា ទូរទស្សន៍របស់លោកបានបញ្ចប់ការថតភាពយន្តភាគទូរទស្សន៍ចំនួន៣ ទាំងស្រុង ដោយកិច្ចការនៅសល់ គឺនៅតែរើសថ្ងៃដាក់បញ្ចាំងប៉ុណ្ណោះ។ រឿងទាំង៣នោះ មានរឿង “ភ្លើងគំនុំ” “និស្ស័យខ្លុយស្នេហ៍” និង “សម្បថដងស្ទឹង”។

រឿងភាគខ្មែរទាំងនេះ ត្រូវបានស្ថានីយទូរទស្សន៍លេខ៥ ប្រកាសជាផ្លូវការត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នាពេលខាងមុខ បន្ទាប់ពីរឿងចាស់ៗចប់។ ដូច្នេះ ក្នុងនាមលោកតំណាងឱ្យទូរទស្សន៍ លោកសូមថ្លែងអំណរគុណដល់បណ្តាអ្នកដឹកនាំរឿង ហើយជាពិសេសតារាសម្តែងគ្រប់រូប ដែលខំប្រឹងសម្តែងឱ្យអស់ពីសមត្ថភាព និងតស៊ូជាមួយការងារ បើទោះបីឧបសគ្គខ្លះក៏ដោយ។

ចំណុចរីករាយបំផុត គឺលោកបានឃើញសិល្បករ និងក្រុមផលិតទាំងអស់ សហការគ្នាបានល្អ ទើបធ្វើឲ្យរឿងទាំងបីរឿងនេះ បញ្ចប់ដោយជោគជ័យ និងទៅតាមផែនការ។ សូមបញ្ជាក់ថា រឿង “ភ្លើងគំនុំ” មានតារាសម្តែងកញ្ញា ឌី សូនីតា ជាតួឯកស្រី ជាមួយលោក សក្កដា ហើយរឿងក៏បានចាប់ផ្តើមចាក់បញ្ចាំងហើយនាម៉ោងមាសពេលល្ងាច។

រឿង “និស្ស័យខ្លុយស្នេហ៍” មានកញ្ញា មុន្នី ម៉ូនីតា និង លោក មុំ សុទ្ធារ៉ា ហើយចំណែករឿង “សម្បថដងស្ទឹង” វិញមានតួឯក កញ្ញា ព្រះ កាយច័ន្ទ ប៉ះគ្នានឹងលោក សន ពិសិដ្ឋ។ រឿងទាំងពីរ មិនចេញកាលបរិច្ឆេទត្រូវដាក់បញ្ចាំងផ្លូវការនៅឡើយទេ៕

ដកស្រង់ពី៖ Sabai