Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សុគន្ធ​កញ្ញា៖ ការងារ​យើង​អាច​សុំ​ច្បាប់​គេ​បាន ប៉ុន្តែ​តួនាទី​ជាឪពុក​​ម្ដាយ​​​គេ​មិន​អាច​សុំ​ច្បាប់​បាន​ទេ!

  • បោះពុម្ព

ប្រមាណជា ជិត១ឆ្នាំមកហើយ ឱក សុគន្ធកញ្ញា បានផ្លាស់ខ្លួនពីនារីខ្លួនមួយ ហើយបន្តមកទៀតនាងក៏បានក្លាយជាអ្នកម្ដាយគេទៀត

ដែលទាំងនេះសាមីខ្លួនបញ្ជាក់ថា នាងបានជួបរឿងច្រើនក្នុងតួនាទី ការទទួលខុសត្រូវ ដែលពីមុនមកនាងមិនដែលដឹង មិនដែលយល់ ដូច្នេះហើយគ្រាន់និយាយពីកាតព្វកិច្ចម្ដាយចំពោះកូន នាងព្រឺសម្បុរ។ តារាចម្រៀងស្រីជួរមុខរបស់ហង្សមាស បានរៀបការជាមួយប្អូនប្រុសថៅកែហង្សមាសកាលពីខែឧសភា ២០១៩ ហើយមកដល់បច្ចុប្បន្ន នាងបង្កើតបានកូនប្រុសម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅ "ឆលី" ជាចំណងដៃអាពាហ៍ពិពាហ៍ មានវ័យប្រមាណ ២ខែហើយ។

ដ្បិតថា មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ចង់រកអ្នកជួយជំនួសដៃជើងប៉ុន្មាននាក់ក៏បាន មិនខ្វះ ប៉ុន្តែកញ្ញា ស្វាមី បានសម្រេចថា នឹងធ្វើកិច្ចការមួយនេះតែ២នាក់ ក្នុងការបីបាច់កូនរបស់ពួកគេ។ "ធ្វើបែបនេះ ព្រោះខ្ញុំចង់បានបទពិសោធន៍ ធ្វើជាឪពុកម្ដាយគេ ថាតើការមើលថែកូន មានរឿងអីកើតឡើងខ្លះ លំបាកយ៉ាងម៉េចខ្លះ ហើយមានអារម្មណ៍កក់ក្ដៅបែបណាខ្លះ អីចឹងពួកយើងបានប្រឹងប្រែងធ្វើវាដោយខ្លួនឯង ២នាក់តទល់ ហើយយើងបានជួប ហើយក៏យល់អារម្មណ៍មួយនេះ បើសិនជាយើងមិនជួបផ្ទាល់ពិតជាអត់យល់ទេ...ខ្ញុំចង់និយាយថា វាជាបទពិសោធន៍ជីវិតថ្មីបំផុត ហើយបើបងប្អូននារីផ្សេងទៀត មិនសម្រេចរៀបការ ហើយមានកូន គឺពួកគាត់ នឹងមិនអាចយល់អារម្មណ៍ទាំងនេះទេ!"។

ឱក សុគន្ធកញ្ញា បញ្ជាក់ថា ដំបូងនាងគ្រាន់តែដឹងថា ពេលនេះខ្លួនជាស្ត្រីមានគ្រួសារហើយ ប៉ុន្តែក្រោយមកទៀត នាងក៏ពពោះ និងបានសម្រាលបុត្រ ហើយនាងក៏បានក្លាយជាម្ដាយគេម្នាក់យ៉ាងពេញលេញ។ នេះ ដូចជាការផ្លាស់ប្ដូរខ្លួនទៅកាន់ពិភពថ្មីមួយទៀត ដែលអ្វីៗ គឺថ្មីបំផុតសម្រាប់ខ្លួនឯង ទាំងអារម្មណ៍ កាតព្វកិច្ច និងការទទួលខុសត្រូវក៏ច្រើនជាងមុន ហើយលំបាកកាន់តែខ្លាំងជាងមុន។

តារាស្រី លើកឡើងថា នោះជាជីវភាពដ៏មមាញឹកបំផុត នាមជាឪពុកជាម្ដាយគេ ក្នុងនោះដូចជានាង ពីមុនត្រឹមតែជាតារាចម្រៀងដែលមួយថ្ងៃៗគិតតែពីការធ្វើកិច្ចការសិល្បៈរបស់ខ្លួន ដែលកិច្ចការនេះ វាបានធ្វើឲ្យនាងមមាញឹករួចហើយ។ ប៉ុន្តែមកដល់បច្ចុប្បន្ន នាងចាប់ផ្ដើមកាតព្វកិច្ចដ៏សំខាន់បំផុតមួយទៀត គឺមើលថែកូន ជាកាតព្វកិច្ចមួយដែលនាងលើកឡើងថា មិនអាចរំលងបានទោះកាលៈទេសៈណាក៏ដោយ។

កញ្ញា បានលើកឡើងថា៖ "ពេលខ្លះ តួនាទីក្នុងការងារយើងអាចសុំច្បាប់គេបាន ប៉ុន្តែតួនាទីជាម្ដាយមើលថែកូន គឺមិនអាចសុំច្បាប់បានទេ!”។ ជាថ្មីម្ដងទៀត ឆ្លងកាត់ជីវភាពជាឪពុក ជាម្ដាយគេរយៈពេលជាង២ខែមកនេះ កញ្ញាថា ពួកនាងពិតជួបការលំបាកច្រើនទាំងថ្ងៃទាំងយប់ ព្រោះត្រូវលៃពេលសម្រាប់ការងារ ខណៈការមើលថែកូន គឺជាការងារអាទិភាពបំផុត ដូច្នេះហើយ ថ្ងៃខ្លះ នាង និងស្វាមី សុខចិត្តទាត់ចោលការងារទាំងអស់ ដើម្បីទុកពេលឲ្យតែ "ឆលី" របស់ពួកនាង។ "និយាយទៅវាជាកិច្ចការដ៏លំបាក ពួកយើងធ្វើការផង ឆ្លាស់វេនមើលគាត់ផង ទាំងថ្ងៃទាំងយប់ ពួកយើងអត់ងងុយ...គឺវាលំបាកខ្លាំង ប៉ុន្តែពួកយើងមានអារម្មណ៍ថា ក៏ក្ដៅខ្លាំងដែរ ក្នុងនាមជាឪពុកជាម្ដាយគេមើលថែកូននេះ!”។

មកដល់ចំណុចនេះ កញ្ញា បញ្ជាក់ថា នាងបាននឹកទៅដល់ពលិកម្មសព្វបែបយ៉ាងរបស់អ្នកមានគុណគ្រប់រូប ទម្រាំជូនកូនដល់ត្រើយមួយៗ។ "មកដល់ពេលនេះ ខ្ញុំបានចាប់ផ្ដើមដឹង និងយល់ថា តួនាទីជាឪពុកម្ដាយ ជាតួនាទីមួយដែលមានទំនួលខុសត្រូវធំបំផុត ក្នុងការមើលថែបីបាច់កូនទម្រាំបានដល់ធំពេញរូបពេញរៀង ស្អាតបាត រឹងមាំ ក្នុងនោះសូម្បីភាពឆ្លាតវៃរបស់កូននីមួយៗ ក៏អាស្រ័យលើការមើលថែរបស់ឪពុកម្ដាយបានយ៉ាងល្អដែរ...អីចឹងហើយ សម្រាប់ខ្ញុំខ្លួនឯង ខ្ញុំដឹងថា ពេលនេះ ខ្លួនឯងក៏ជាម្ដាយគេមួយរូប ដែលមានទំនួលខុសត្រូវចំពោះខ្ពស់កូនៗ អីចឹងហើយខ្ញុំសុំចែករំលែកបទពិសោធន៍នេះថា ទាល់តែអ្នកជួបផ្ទាល់ ទើបយល់អារម្មណ៍មួយនេះច្បាស់!”៕

ដកស្រង់ពី៖ Sabay