បណ្តាញសង្គម

៣ សន្លឹកថ្មីៗ បង្ហាញរូបរាង Adele ដែលស្រកអស់ ៤៥ គីឡូក្រាម

បន្ទាប់ពីបានលែងលះនឹងស្វាមីកាលពីចុងឆ្នាំកន្លងទៅ Adele បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនឹងរូបរាងរបស់ខ្លួន ដែលស្រកទម្ងន់ ៤៥ គីឡូក្រាម ទទួលបានរាងដ៏ស្លីមខុសពីមុន។

ថ្មីៗនេះ តារាចម្រៀងសញ្ជាតិអង់គ្លេសរូបនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ម្ដងទៀត តាមរយៈការស្លៀកពាក់សំលៀកបំពាក់កីឡា មានអាវក្រៅគ្របពីលើ ដើរបង្ហាញរាងនៅទីក្រុង New York។ ក្រៅពីចាប់អារម្មណ៍លើរាងរៅ មហាជនលើអនឡាញក៏ចាប់អារម្មណ៍នឹងរូបសម្រស់របស់ Adele ដែលយារធ្លាក់ ដោយសារស្រកទម្ងន់។

ក៏មានអ្នកគាំទ្របង្ហាញក្ដីព្រួយបារម្ភអំពីស្ថានភាពរាជិនីសំឡេងម្ចាស់បទ "Hello” ដោយពួកគេសង្ឃឹមថានាងនឹងខំថែសុខភាពឲ្យបានល្អ មិនគួរផ្ដោតលើការសម្រកទម្ងន់ខ្លាំងពេលនោះទេ៕

ដកស្រង់ពី៖ Sabay