បណ្តាញសង្គម

កាមេរ៉ាក្រោយទាំង 4 គ្រាប់របស់ Redmi Note 8 Pro ទទួលបាន 84 ពិន្ទុពី DxOMark

ក្រុមអ្នកធ្វើតេស្ដជំនាញផ្នែកខាងកាមេរ៉ា ដែលមានឈ្មោះល្បីល្បាញថា DxOMark បានបញ្ចប់ការធ្វើតេស្ដលើទូរសព្ទឆ្លាតម៉ូឌែល Redmi Note 8 Pro កាលពីពេលថ្មីៗនេះ និងបានផ្ដល់ជូនពិន្ទុមកអោយហើយ។ តាមរយៈលទ្ធផលទទួលបាននោះ គឺបានបង្ហាញអោយឃើញថា Redmi Note 8 Pro ឈរនៅលើតារាងពិន្ទុលេខ 84 ដោយស្ថិតក្នុងលំដាប់មធ្យម ព្រមទាំងទទួលបានក្រោមមួយពិន្ទុ បើធៀបទៅនឹង Nokia 7.2 ដែលមានកាមេរ៉ាចំនួន 3 គ្រាប់ប៉ុណ្ណោះ។

បើមើលទៅលើលក្ខណៈសម្បត្តិរបស់ ទូរសព្ទឆ្លាត Redmi Note 8 Pro គឺវាមានបំពាក់កាមេរ៉ាចំនួន 4 គ្រាប់លើខ្នងខាងក្រោយ ដែលមានរាងបញ្ឈរជាមួយភ្លើង Flash ជំនួយពេលថតក្នុងស្ថានភាពងងឹត ដោយកាមេរ៉ាដើមមានទំហំ 48MP បូកលេនកាមេរ៉ាប្រភេទ Ultra-Wide Angle ទំហំ 8MP និងសេនស័រកាមេរ៉ាប្រភេទ Depth ទំហំ 2MP បូកគ្រាប់ចុងក្រោយ 2MP ទុកសម្រាប់ថតរូបភាពបែប Macro ជាពិសេស។ បើយោងទៅតាមការធ្វើតេស្ដដោយ DxOMark បានផ្ដល់ជូនគុណភាពរបស់រូបថតចំនួន 87 ពិន្ទុ ដោយឡែកការថតវីដេអូទទួលបានត្រឹមតែ 78 ពិន្ទុប៉ុណ្ណោះ ដែលខុសគ្នារៀងច្រើនផងដែរ។ ក្រុមអ្នកធ្វើតេស្ដពី DxOMark បានបញ្ជាក់ប្រាប់ថា ចំពោះការថតរូបសន្លឹក គឺវាធ្វើបានល្អគ្រាន់បើ  ប៉ុន្ដែ ការរក្សាកម្រិត Dynamic Range នៅមានកម្រិត ដែលពុំសូវផ្តល់ពណ៌បានល្អនោះទេ។ យ៉ាងណាក៏ដោយ ផ្នែក Autofocus នៅមិនមានល្បឿនលឿន ហើយមិនទាន់មានស្ថេរភាព និងទទួលបានគ្រាប់អុជច្រើនដែរ។ ចំណែកឯការថតវីដេអូវិញនោះ វាក៏មិនធ្វើអោយពន្លឺចាំងខ្លាំងដូចគ្នា ដោយមានបញ្ហាលើកម្រិត White Balance និង Exposure ហើយនៅពេលថតកម្រិត 4K វាមានគ្រាប់អុជ ជាដើម។

សរុបមកវិញ អ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំង នោះគឺថាទូរសព្ទឆ្លាតលំដាប់មធ្យម Redmi Note 8 Pro ទទួលបានពិន្ទុលើគុណភាពកាមេរ៉ា បានប្រហាក់ប្រហែលគ្នាទៅនឹងទូរសព្ទឆ្លាត Nokia 7.2 អញ្ចឹងដែរ។ ដូច្នេះហើយ ទាំងនេះជាអ្វីដែលយើងទទួលបាន តាមរយៈការដាក់ពិន្ទុពីសំណាក់ DxOMark ដែលអាចបញ្ជាក់បានថា Redmi Note 8 Pro ទទួលបានត្រឹមតែ 84 ពិន្ទុប៉ុណ្ណោះទៅលើផ្នែក កាមេរ៉ាខាងក្រោយ និយាយទៅ គឺទាបជាង Nokia 7.2 មួយពិន្ទុ។

អត្ថបទយកចេញពី Camboreport

ប្រភព ៖ DXoMark

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK