Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាកំប្លែងកូរ៉េល្បី ទម្លាយស្ថានភាពបច្ចុប្បន្នរបស់ Wendy ក្រោយសម្រាកមើលខ្លួនមួយរយៈ

  • បោះពុម្ព

រឿងរ៉ាវដែលបានកើតឡើងមកលើ Wendy សមាជិកក្រុម Red Velvet កាលពីចុងឆ្នាំ ២០១៩

បានធ្វើអ្នកគាំទ្រអាណិត និងបារម្ភពីនាងគ្រប់គ្នា ថែមទាំងចង់ដឹងថាពេលនេះ អាការៈរបស់នាងទៅជាយ៉ាងណាហើយ? ជាក់ស្ដែង បើតាម Kim Shin Young តារាកំប្លែង និងជាពិធីករវិទ្យុម្នាក់ប្រចាំប្រទេសកូរ៉េ បានបង្ហើបថា ពេលនេះស្ថានភាពរបស់ Wendy បានធូរស្រាលហើយ។

មិនត្រឹមតែប៉ុណ្ណោះ សមាជិក Red Velvet រូបនេះថែមទាំងបានរៀបចំជាកញ្ចប់នំចំណី និងកាដូសម្រាប់ក្រុមការងាររៀបចំការប្រគំតន្ត្រីទេសចរណ៍របស់ Red Velvet ថែមទាំង ស្របពេលដែលខ្លួនកំពុងតែសម្រាកព្យាបាល។ Kim Shin Young ថែមទាំងបានបន្ថែមទៀតថា «Wendy ដូចទេពអប្សរអ៊ីចឹង ទាំង Seunlgi និង Wendy មានចិត្តល្អ ចូលចិត្តមេត្តា មិនចេះចាប់កំហុស។ ពេលពួកគេចូលរួមកម្មវិធីខ្ញុំ ពួកគេខំយកនំ Macaron ឲ្យខ្ញុំញ៉ាំទៀត។

ខ្ញុំក៏បានផ្ញើសារទៅ Wendy ដែរ ហើយនាងបាននិយាយថា នាងមិនអីទេ ថែមទាំងជូនពរឆ្នាំថ្មីមកកាន់ខ្ញុំទៀត»។ រម្លឹកទៅកាលពីខែធ្នូឆ្នាំ ២០១៩ Wendy បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ពេលត្រៀមសម្ដែងកម្មវិធី Gayo Daejun ធ្វើឲ្យទាំងសមាជិក ក្រុមការងារ ពិសេសអ្នកគាំទ្រមានការព្រួយបារម្ភចំពោះស្ថានភាពរបស់នាងជាខ្លាំង ប៉ុន្តែពេលនេះគ្រប់យ៉ាងបានប្រសើរឡើងវិញហើយ៕

ដកស្រង់ពី៖ Sabay