Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត Justin និងប្រពន្ធចូលរួមកម្មវិធីជាមួយគ្នាលើកដំបូង

  • បោះពុម្ព

ត្បិតថាស្រឡាញ់គ្នាជាច្រើនឆ្នាំ ហើយពេលនេះបានក្លាយជាប្ដីប្រពន្ធនឹងគ្នាមែន ប៉ុន្តែកន្លងមក Justin Bieber និង Hailey Baldwin មិនធ្លាប់ឈរលើកម្រាលព្រំក្រហមជាមួយគ្នា ក្នុងកម្មវិធីធំណាមួយនោះឡើយ។

យ៉ាងណាក្ដីក្រោយពីមានការទន្ទឹងចង់ឃើញពីអ្នកគាំទ្រជាច្រើន គូស្នេហ៍ហូលីវូដដ៏ល្បីនេះ បានបង្ហាញមុខជាមួយគ្នាក្នុងកម្មវិធីចាក់បញ្ចាំងលើកដំបូងនៃវីដេអូឯកសារឈ្មោះថា "Justin Bieber: Seasons”។ បង្ហាញមុខក្នុងកម្មវិធីជុំគ្នាជាលើកដំបូង Justin មិនខ្លាចរអាក្នុងការបង្ហាញក្ដីស្រឡាញ់មានចំពោះភរិយា ដោយបានថើប និងយកដៃស្ទាបផ្នែកខាងក្រោយរបស់ Hailey នៅចំពោះមុខកាណុងកាមេរ៉ាជាច្រើនគ្រាប់៕

ដកស្រង់ពី់់៉៖Sabay