Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បរិច្ចាគ​៣​ម៉ឺន​ដុល្លារឲ្យ​អ្នក​ឆ្លង​វីរុស​កូរ៉ូណ ប្ដី​ប្រពន្ធ Angelababy ត្រូវ​គេ​រិះគន់​ថា រិះ​ថាំ​ហួសហេតុ

  • បោះពុម្ព

ក្រោយពេលត្រូវបានមតិជាច្រើនរិះគន់ថាខ្លួនឯងរិះថាំពេក ពេលបរិច្ចាកជួយទប់វីរុសកូរ៉ូណាលើកទី១នោះ ប្ដីប្រពន្ធកំពូលតារាសម្ដែងចិន Angelababy និង Huang Xiaoming បានបរិច្ចាគថែមម្ដងទៀតដើម្បីរំងាប់អារម្មណ៍ទស្សនិកជន។

កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា ដើម្បីទប់ស្កាត់ជំងឺឆ្លងកូរ៉ូណា សប្បុរសជន ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើនរូប បានរួបរួមដៃគ្នាដើម្បីបរិច្ចាគថវិកា និងឧបករណ៍ពេទ្យដើម្បីទប់វីរុសដ៏កាចសាហាវមួយនេះ។ ដូចគ្នានឹងតារាដទៃទៀតដែរ ប្ដីប្រពន្ធ តារាសម្ដែងជួរមុខចិន Angelababy និង Huang Xiaoming បានបរិច្ចាគចំនួន២សែនយាន់ (៣ម៉ឺនដុល្លារ) ឲ្យសមាគមន៍លុបបំបាត់ភាពក្រីក្រចិន។

យ៉ាងណាក្ដី សកម្មភាពនេះរបស់អ្នកទាំង២មិនត្រូវបានគេសរសើរឡើយ ថែមទាំងត្រូវរិះគន់ថែមទៀត។ តាមនោះដែរ ទស្សនិកជនបានបញ្ចេញមតិថា ប្ដីប្រពន្ធមានឥទ្ធិពលនេះ ក្នុងមួយឆ្នាំៗ រកចំណូលមិនក្រោមរយលានយាន់ឡើយ តែបែរជាបរិច្ចាគតិចទៅវិញ គឺចាញ់ទាំងតារារៀមប្អូនមួយចំនួនដូចជា Xiao Zhan និង Wang Il Bo ដែលទើបល្បីឈ្មោះទៅទៀត។

អាស្រ័យហេតុនេះហើយ ឪពុកម្ដាយកូន១នេះ បានបរិច្ចាកថែម៨សែនយាន់ (១១៥ពាន់ដុល្លារ) បន្ថែមទៀត ដើម្បីទិញគ្រឿងឧបករណ៍ពេទ្យ។ បូកសរុបប្ដីប្រពន្ធនេះបានបរិច្ចាកអស់១លានយាន់ ស្មើនឹងជិត១៥ម៉ឺនដុល្លារ។ គួរបញ្ជាក់ផងដែរថា ប្ដីប្រពន្ធតារាសម្ដែង Zhao Li Ying និង Feng Shao Feng ក៏ឧបត្ថម្ភទឹកប្រាក់ចំនួន១លានយាន់ដូចគ្នាដើម្បីទប់ស្កាត់វីរុសកូរ៉ូណា៕

ដកស្រង់ពី៖ Sabay