បណ្តាញសង្គម

James ចេញមុខបកស្រាយ ការចោទប្រកាន់ថាបោកប្រាក់ទស្សនិកជន

James Corden ដែលជាពិធីករល្បីប្រចាំកម្មវិធីទូរទស្សន៍ “The Late Late Show with James Corden” បានចេញមុខឆ្លើយតបនឹងការអះអាងថាវគ្គ Carpool Karaoke ជាការបោកប្រាក់ ដោយរូបគេទទូចថាខ្លួនបានកាន់ចង្កូតរថយន្ត ៩៥% នៃវគ្គទាំងអស់។

ការបកស្រាយរបស់ James បន្ទាប់ពីមានអ្នកគាំទ្រប្រទះឃើញ James និង Justin Bieber បានប្រើរថយន្តអូសទាញ ដោយមិនបើកបរដោយខ្លួនឯងនោះទេ។ យ៉ាងណាក្ដី Jame បានចេញមុខច្រានចោលការចោទប្រកាន់នេះ។ វគ្គដំបូងនៃកម្មវិធី “The Late Late Show with James Corden” ភាគថ្មី James បានទទូចថាតែងតែកាន់ចង្កូតរថយន្ត លុះត្រាតែមានបញ្ហាសុវត្ថិភាពណាមួយ។

James ក៏បានប្រាប់អំពីវគ្គផ្សេងទៀតនៃ Carpool Karaoke ដែលមានប្រើរថយន្តអូសទាញ គឺមានវគ្គជាមួយ Meghan Trainor, Migos, Cardi B, Chane The Rapper និងចុងក្រោយបំផុតគឺ Justin Bieber៕

ដកស្រង់ពី៖ Sabay