បណ្តាញសង្គម

ផ្ទុះវីរុសកូរូណា Apple កាត់បន្ថយការផលិត iPhone 11 រីឯ iPhone SE 2 អាចនឹងពន្យារពេលចេញលក់

គិតមកទល់នឹងពេលនេះ ចំនួនអ្នកស្លាប់ដោយសារជម្ងឺផ្លូវដង្ហើមកាចសាហាវថ្មីបង្ករដោយវីរុស Corona កើនរហូតដល់ទៅទៅ ១៦១នាក់ រីឯអ្នកឆ្លងមានច្រើនជាង ៥០០០នាក់ បង្ករជាក្ដីបារម្ភមិនថាលើបញ្ហាសុខាភិបាលនោះទេ

សូម្បីតែសេដ្ឋកិច្ចក៏គេបារម្ភថានឹងអាចមានបញ្ហាជាប់គាំងផងដែរ នេះបើតាមរបាយការណ៍របស់សារពត៌មានចិន South China Morning Post។

កន្លងមកនេះ គេរំពឹងថា Apple នឹងបញ្ចេញ iPhone SE 2 នៅកំឡុងខែមីនាឆ្នាំនេះ ប៉ុន្តែដោយសារតែការផ្ទុះនូវវីរុសផ្លូវដង្ហើមប្រភេទថ្មី Coronavirus ការបញ្ចេញនេះអាចនឹងត្រូវលើកពេល នេះបើតាមការចុះផ្សាយពីគេហទំព័រ Tech Radar កាលពីថ្ងៃ ២៨មករា។

ជាមួយគ្នានេះផងដែរ របាយការណ៍ពី Nikkei Asian Review ក៏បានបង្ហាញផងដែរថា ការផ្ទុះវីរុស Corona ថ្មីនេះអាចនឹងប៉ះពាល់ដល់ការផលិត iPhone ក៏ព្រោះតែក្រុមហ៊ុនតម្លើង ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើមខ្លះត្រូវផ្អាក។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា កន្លងទៅ Apple បានធ្វើការកុម្ម៉ង់ឱ្យគេផលិត iPhone ប្រមាណជា ៦៥លានគ្រឿង ដែលភាគច្រើនជាសេរ៊ី iPhone 11 ហើយប្រហែលជា ១៥លានគ្រឿងទៀត ត្រូវបានគេសង្ស័យថាជាសេរ៊ី iPhone SE 2។

សម្រាប់ Tech Radar បានចុះផ្សាយថាការផលិត iPhone 11 និង iPhone SE 2 អាចនឹងត្រូវកាត់បន្ថយ និងផ្អាកក៏ពិតមែន ប៉ុន្តែសម្រាប់ iPhone សេរ៊ីថ្មីដែលគេសង្ស័យថាជា iPhone 12 នោះមិនមានរបាយការណ៍ថាមួយថានឹងត្រូវកាត់បន្ថយទេ៕

 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK