បណ្តាញសង្គម

បង្ហាញ​មុខ​ត្រឹម​៥​នាទី Jisoo ក្រុម BlackPink លេង​ឈុត​អស់ជាង​ ១៥០០០ដុល្លារ

ទោះបីជាមានវត្តមានលើកម្រាលព្រំក្រហមរយៈពេលខ្លីក៏ដោយ តែតារាចម្រៀងស្រីជួរមុខកូរ៉េ Jisoo បានស្លៀកបំពាក់ថ្លៃកប់ពពក។

កន្លងទៅនេះ ស្រីស្អាតប្រចាំក្រុមចម្រៀង BlackPink តារាចម្រៀងស្រី Jisoo បានវត្តមាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដើម្បីចូលរួមក្នុងកម្មវិធីរបស់ម៉ាកសំលៀកបំពាក់ធំមួយ។ យោងតាមសម្ដីរបស់អ្នកកាសែតដែលមានមុខក្នុងកម្មវិធី ម្ចាស់បទ Playing With Fire ចូលរួមតែថតរូបលើកម្រាលព្រំក្រហមប៉ុណ្ណោះ ពោលគឺមិនបាននៅដល់ពេលកម្មវិធីចាប់ផ្ដើមឡើយ។

យ៉ាងណាមិញ ការដែលចូលរួមកម្មវិធីយ៉ាងឆាប់រហ័សបែបនេះក្ដី តែស្រីស្អាតវ័យ២៥ឆ្នាំ នៅតែស្លៀកសំលៀកបំពាក់ថ្លៃកប់ក្នុងកម្មវិធីនេះ។ តាមនោះដែរ រ៉ូបខ្មៅរឹបរាងដែលនាងស្លៀកគឺមកពីម៉ាក Versace ហើយមានតម្លៃ១៧៩៥ដុល្លារ កាបូបដៃមកពីម៉ាក Jimmy Choo តម្លៃ២៥០០ដុល្លារ ស្បែកជើងតម្លៃ១២០០ដុល្លារ ក្រវិលតម្លៃ២៤០០ដុល្លារ និងចិញ្ចៀនមកពីម៉ាក Cartier តម្លៃ៤០០០ដុល្លារ។

តម្លៃសរុបមួយឈុតរបស់ តារាផលិតកម្ម YG គឺជាង១៥០០០ដុល្លារឯណោះ ទោះចូលរួមកម្មវិធីតែ៥នាទីក៏ដោយ៕

ដកស្រង់ពី៖ Sabay