បណ្តាញសង្គម

ប្រទះឃើញរូបភាពចាប់កាន់ ទូរសព្ទឆ្លាតថ្មីមួយម៉ូឌែលទៀតរបស់ Nokia មានឈ្មោះតំណាងថា Captain America

យើងបានដឹងហើយថា ក្រុមហ៊ុន HMD Global នឹងបើកព្រឹត្តិការណ៍ពិសេសមួយ ដែលធ្វើឡើងនៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ នៅឯទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញ។ នៅក្នុងព្រឹត្តិការណ៍នេះដែរ ត្រូវបានគេរំពឹងថា ក្រុមហ៊ុន HMD Global នឹងធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតម៉ូឌែលថ្មីរបស់ខ្លួនជាច្រើនម៉ូឌែល។ ប៉ុន្តែ HMD Global មិនបានបញ្ជាក់ឲ្យយើងដឹងច្បាស់ទេថា តើទូរសព្ទឆ្លាតម៉ូឌែលណាខ្លះ ដែលពួកគេនឹងលើកយកមកបង្ហាញឲ្យយើងបានឃើញ។

ដោយឡែកនៅក្នុងថ្ងៃនេះដែរ យើងក៏ប្រទះឃើញរូបភាពចាប់កាន់ ទូរសព្ទឆ្លាតថ្មីមួយម៉ូឌែលទៀតរបស់ក្រុមហ៊ុន HMD Global បង្ហាញខ្លួននៅលើគណនី Twitter ផ្លូវការរបស់កំពូលអ្នកចែកចាយរូបភាពបែកធ្លាយដ៏ល្បីឈ្មោះ Evan Blass។ បើសង្កេតមើលទៅលើរូបទាំងនោះ យើងឃើញថា ទូរសព្ទឆ្លាតម៉ូឌែលថ្មីរបស់ក្រុមហ៊ុន HMD Global មួយនេះ បំពាក់មកជាមួយអេក្រង់លាត ម៉ូតឆកតំណក់ទឹក និងមានរន្ធ Earpiece មួយដ៏វែងស្ថិតនៅផ្នែកខាងលើគេបង្អស់នៃទូរសព្ទ ដែលទំនងជាអាចភ្ជាប់មកជាមួយរន្ធបំពងសម្លេង (Speaker) ផងដែរ។ បើងាកទៅមើលផ្នែកខាងក្រោយនៃទូរសព្ទឆ្លាតមួយនេះវិញ ឃើញថា វាភ្ជាប់មកជាមួយកាណុងកាមេរ៉ារាងមូល ដែលផ្ទុកទៅដោយកាមេរ៉ាសរុបចំនួន 4 គ្រាប់ និងភ្លើង LED Flash មួយគ្រាប់ស្ថិតនៅចំកណ្តាលនៃកងរង្វង់កាមេរ៉ានោះតែម្តង។

តាមរយៈរូបភាពដដែលខាងលើនេះ ក៏បានបង្ហាញឲ្យយើងដឹងថា ទូរសព្ទឆ្លាតមួយនេះ នឹងបំពាក់មកជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ដែលមានសេនស័រស្ថិតនៅផ្នែកខាងក្រោយខ្នងរបស់ទូរសព្ទ។ បន្ថែមពីនេះ បើយោងទៅតាមដំណឹង ដែលយើងទទួលបាន បាននិយាយថា ទូរសព្ទឆ្លាតម៉ូឌែលថ្មីរបស់ក្រុមហ៊ុន HMD Global មួយនេះ នឹងមានឈ្មោះតំណាងថា Captain America ព្រមទាំងអាចនឹងមានឈ្មោះជាផ្លូវការថា Nokia 5.2។ ចំពោះលក្ខណៈសម្បត្តិរបស់វាវិញ ត្រូវបានគេរំពឹងថា នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 632 គួបផ្សំជាមួយជម្រើស RAM ទំហំ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64GB។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK