Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Yang Mi ត្រូវតារាក្រោយជំនាន់ច្រានទម្លាក់ពីតំណែងកំពូល

  • បោះពុម្ព

ក្រៅពីវណ្ណកម្មភាពយន្ត តម្លៃពាណិជ្មកម្មក៏បង្ហាញពីប្រជាប្រិយភាពរបស់សិល្បករដូចគ្នា នៅក្នុងវិថីសិល្បៈចិន។

អាស្រ័យហេតុនេះហើយ កំពូលតារាសម្ដែងស្រីចិន Yang Mi បានរបូតតំណែងរាជិនីផ្សព្វផ្សាយចូលដៃតារាដែលជាសិស្សប្អូនរបស់ខ្លួន។ មុននេះបន្តិច បណ្ដាញព័ត៌មាន Sina បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងនៅពេលបញ្ចេញតារាងតារាដែលមានឥទ្ធិពលពាណិជ្ជកម្មខ្ពស់បំផុតនាពេលបច្ចុប្បន្ន ដោយតារាស្រីវ័យក្មេងខ្ចី Dilraba បានវ៉ាមុខអស់រៀមច្បងដើម្បីដណ្ដើមបានពានរាជិនីពាណិជ្ជកម្មថ្មីរបស់សិល្បៈចិន។ តាមនោះដែរ តំណែងនេះនៅឆមាសមុនគឺជារបស់ តារាសម្ដែងស្រីជួរមុខ Yang Mi ។

ទស្សនិកជនបាននិយាយលេងសើចថា អ្នកម្ដាយកូន១ត្រូវតារាជំនាន់ក្រោយច្រានទម្លាក់តែម្ដង។ គួរបញ្ជាក់ផងដែរថា ក្រោយកំពូលរឿងភាគ ស្នេហាបីជាតិ ចាក់ផ្សាយឆ្នាំ២០១៧ Yang Mi អត់មានវណ្ណកម្មគួរឲ្យចាប់អារម្មណ៍ឡើយ ដែលធ្វើឲ្យតម្លៃពាណិជ្ជកម្មរបស់នាងត្រូវធ្លាក់ដល់លេខ១៤។

និយាយពីតម្លៃឥទ្ធិពលនៃភាពយន្តវិញ អតីតភរិយារបស់ Harwick Law នៅទើរត្រង់លេខ៨ ដោយស្រីស្អាត Yang Zi បានឈានឡើងហើយក្ដាប់បានតំណែងរាជិនីទូរទស្សន៍ថ្មី។ អ្នកគាំទ្រសង្ឃឹមថា នៅក្នុងរឿង Hello Doctor កំពុងថត ស្រីស្អាត៣៣ឆ្នាំអាចនឹងយកកេរ្តិ៍ឈ្មោះរបស់ខ្លួនមកវិញបាន៕

ដកស្រង់ពី៖Sabay