Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់​ផ្អើល! ចន​ ច័ន្ទលក្ខិណា លេច​រូប​ប៉ុន្មាន​សន្លឹក ឃើញ​កើត​អាចម៍​រុយ​ពេញ​មុខ​គួរ​ឲ្យ​ខ្លាច

  • បោះពុម្ព

អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈដែលមានសម្រស់ស្រស់ស្អាតតាំងពីដើមនោះ ស្រាប់តែថ្មីៗនេះ បានលេចរូបភាពប៉ុន្មានសន្លឹកលើបណ្ដាញសង្គម ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើល ដោយសារតែតាមរយៈរូបភាពនោះ គឺអ្នកនាង មានកើតអាចម៍ពេញមុខ។

រូបភាពទាំងប៉ុន្មាននេះ បាននាំឲ្យមានការសង្ស័យថា ប្រធានសមាគមរូបនេះ អាច និងកំពុងមានបញ្ហាលើផ្ទៃមុខធ្ងន់ធ្ងរ ស្របពេលដែលរយៈចុងក្រោយ គេកម្រឃើញអ្នកនាងបង្ហាញមុខក្នុងកម្មវិធីសិល្បៈនានា។ ឯអ្នកខ្លះទៀត ហាក់មិនទាន់ជឿ ដោយពួកគេលើកឡើងថា រូបទាំងនេះអាចជារូបភាពគេកាត់ត ក្នុងបំណងមិនល្អណាមួយ។

ប៉ុន្តែ មិនយូរប៉ុន្មានបន្ទាប់ពីបែកធ្លាយរូបភាពបង្ហាញមុខមានបញ្ហានេះ គេឃើញអ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមកអធិប្បាយចំពោះរឿងដែលបានកើតឡើង។ ប្រធានសមាគមរូបនេះ បញ្ជាក់ថា អ្វីដែលប្រិយមិត្តបានឃើញ គឺជាការពិត ពោលគឺអ្នកនាង ធ្លាប់មានបញ្ហាអស់ទាំងនេះនៅលើផ្ទៃមុខមែន។

ប៉ុន្តែនោះជារឿងអតីតកាលប៉ុណ្ណោះ មិនមែនជាស្ថានភាពបច្ចុប្បន្នរបស់អ្នកនាងទេ។ ចន ច័ន្ទលក្ខិណា បន្តថា នេះជារូបភាពរបស់អ្នកនាង កាលពីជាង ១ឆ្នាំមុន ដែលពេលនោះ អ្នកនាងមានបញ្ហាអាចម៍រុយលើផ្ទៃមុខខ្លាំង។ អ្នកនាងថា កាលណោះ ដំបូងផ្ទៃមុខខ្លួនមានចេញស្នាមអាចម៍រុយបន្តិចបន្តួចទេ ហើយអ្នកនាងក៏បានរត់រកការព្យាបាល ដោយបានទៅបាញ់ឡាស៊ែរពីគ្លីនិកថែរក្សាសម្រស់នៅក្នុងស្រុកមួយ។

ប៉ុន្តែមិនថមថយ អាការកាន់តែធ្ងន់ធ្ងរ ហើយអ្នកនាង ក៏បានស្វែងរកការព្យាបាលនៅកន្លែងថែរក្សាសម្រស់ជាច្រើនទៀត ហើយបន្តិចម្ដងៗ អ្វីៗក៏ទទួលបានផលល្អប្រសើរ រហូតមកដល់បច្ចុប្បន្ន ផ្ទៃមុខរបស់អ្នកនាង បានវិលមកប្រក្រតីវិញអស់ហើយ។ ចំពោះភាពប្រសើរនៃសម្រស់ផ្ទៃមុខនេះ គូស្នេហ៍លោក ហេង ឡុង បានឆ្លើយប្រាប់ប្រិយមិត្តលើបណ្ដាញសង្គមថា អ្នកនាងបានទៅព្យាបាលនៅគ្លីនិកមួយទៀតឈ្មោះថា EM Beauty Clinic។ តែយ៉ាងណា អ្នកនាងមិនបានអធិប្បាយលម្អិតអំពីដំណាក់កាលនៃការព្យាបាលឡើយ៕

 

 

 

ដកស្រង់ពី៖Sabay