បណ្តាញសង្គម

Xiaomi ទើបប្រកាសចេញឆ្នាំងសាកថ្មី មានកម្លាំងសាកដល់ 94W ជាមួយតម្លៃខ្ទង់ ១៤ ម៉ឺនរៀល (36 ដុល្លារ)

ប្រិយមិត្តមួយចំនួន ប្រហែលមិនទាន់បានដឹងនោះទេ ហើយខ្លះទៀតប្រហែលជាបានដឹងរួចហើយថា Youpin គឺជាយីហោមួយដែលបានបង្កើតឡើងដោយ Xiaomi ដើម្បីបង្កើតជាវេទិការផ្ទាល់ខ្លួនមួយ សម្រាប់គ្រប់គ្រងលើផលិតផលផ្សេងៗ ដូចជាគ្រឿង
Accessories រួមទាំងឧបករណ៍ សម្រាប់ប្រើប្រាស់ក្នុងផ្ទះជាដើម។ ដោយឡែកថ្មីៗនេះ យីហោខាងលើបានដាក់លក់ឆ្នាំសាកថ្មីមួយទៀត ដែលមានសមត្ថភាព អាចផ្គត់ផ្គង់ការសាកបានដល់ 94W ថែមទៀតផង។

ពិតប្រាកដណាស់ ឆ្នាំងសាកថ្មីនេះ វាអាចធ្វើការសាកបញ្ចូលថ្មទៅកាន់ស្មាតហ្វូន ឬឧបករណ៍ដទៃទៀត បានដល់ល្បឿន 60W ថែមទាំងមានភ្ជាប់មកជាមួយរន្ធ 4 ផត រួមមានរន្ធ USB-A ចំនួន 2 និងរន្ធ USB-C ចំនួន 2 ផងដែរ។ លើសពីនេះ គេបានបញ្ជាក់ថា វាអាចធ្វើការសាកកុំព្យូទ័រយួដៃ និងទូរសព្ទបាន នៅក្នុងពេលតែមួយ ប៉ុន្តែមានតែរន្ធ USB-C មួយប៉ុណ្ណោះ ទើបអាចទ្រទ្រង់ជាមួយកម្លាំង 60W បាន ខណៈពេលដែលរន្ធ USB-A ចំនួន 2 ទៀត គឺអាចទ្រទ្រង់បានត្រឹមកម្លាំង 15W និងរន្ធ USB-C ទីពីរអាចសាកបានទំហំ 18W ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានមុខងារឆ្លាតវៃមួយ នៅគ្រប់ផតតែម្ដង និយាយអោយចំទៅវាអាចតម្រូវតាម កម្លាំងសាកដែលឧបករណ៍ទាមទារ មានន័យថា រន្ធសាកទាំង 5 នោះ វានឹងធ្វើការផ្តល់ថាមពល ទៅកាន់ឧករណ៍របស់អ្នក តាមកម្លាំងសមស្របមួយ ដែលឧបករណ៍របស់អ្នក អាចទទួលយកបានផងដែរ។

ក្រៅពីនេះ តួខ្លួនរបស់វា ត្រូវបានធ្វើឡើងសារធាតុ ដែលមានសមត្ថភាពខ្ពស់ ព្រមទាំងមានបំពាក់សៀគ្វីជាច្រើន សម្រាប់ការពារ ការប៉ះពាល់ពីការឡើងកម្តៅខ្លាំង ការពារការឆ្លងចរន្ត ឆក់ ក៏ដូចជាកម្រិតសីតុណ្ហភាពផងដែរ។ កាន់តែពិសេសនោះ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១៤ ម៉ឺនរៀល ឬ 36 ដុល្លារសម្រាប់ប្រទេសចិន ហើយក៏សង្ឃឹមថា វានឹងមកដល់ប្រទេសយើង នៅក្នុងពេលឆាប់ៗនេះទៅចុះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK