Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើប​ដឹង បញ្ញា សិទ្ធ កូន​កាត់​ឡាវ ហើយ​ថែម​ទាំង​កាត់​ជនជាតិ​អំបូរ​មួយ​ទៀត​ដែល​សំបូរ​នៅ​ប៉ៃលិន

  • បោះពុម្ព

ថ្មីៗនេះ ទើបធ្លាយថា លោក បញ្ញា សិទ្ធ ដែលបច្ចុប្បន្នជាតារាចម្រៀង និងសម្ដែងនោះមានប្រវត្តិជាកូនកាត់ឡាវ និងថែមកាត់ជនជាតិដើមមួយទៀតដែលសំបូរបំផុតនាទឹកដីត្បូងពេជ្រ គឺខេត្តប៉ៃលិនរបស់យើង។

នេះសំដៅដល់ជនជាតិ "កូឡា" ជាជនជាតិដែលបានបន្សល់កេរ្តិ៍ដំណែលមួយចំនួននៅលើទឹកដីខេត្តប៉ៃលិន ហើយបើតាមប្រភពមួយបានបង្ហើបឲ្យដឹងថា តារាប្រុសសាច់សខ្ចីដូចនារីក្រមុំ បញ្ញា សិទ្ធ គឺជាសែស្រឡាយជនជាតិដែលមកទល់បច្ចុប្បន្នបានបាត់វត្តមានពីលើទឹកដីប្រទេសកម្ពុជាយើងទៅហើយ។

ជុំវិញបញ្ហានេះ សាមីខ្លួនបាន ប្រាប់ថា ការពិតគឺលោកមានជាប់សែស្រឡាយជនជាតិ កូឡា នេះពិតមែន គឺកាត់តាមរយៈខ្សែរបស់លោកយាយលោក។ បញ្ញា សិទ្ធ ថ្លែងថា "បាទបង ខ្ញុំជាកូនកាត់ឡាវ ហើយក៏កាត់កូឡាដែរ...យីហើយម៉េចបងឯងដឹង ខ្ញុំមិនដែលនិយាយរឿងនេះឲ្យនរណាដឹងផង"។

តារាប្រុសបានបញ្ជាក់ទៀតថា អ្នកមានគុណរបស់លោកទាំងពីរ គឺម្ដាយជាជនជាតិខ្មែរ ដោយលោកឪពុក គឺជាជនជាតិឡាវ។ ដូច្នេះហើយ លោកគឺជាកូនកាត់ខ្មែរ-ឡាវ ហើយលោកឧស្សាហ៍ឡើងចុះទៅលេងប្រទេសកំណើតរបស់លោកឪពុកផងដែរ ក្នុងនោះ លោកអាចនិយាយភាសាឡាវបានតិចតួចដែរ។

បើទោះមានជាប់សែស្រឡាយ "កូឡា" ប៉ុន្តែ បញ្ញា សិទ្ធ បញ្ជាក់ថា លោកមិនសូវបានដឹងពីប្រវត្តិស៊ីជម្រៅអំពីដើមកំណើតដូនតារបស់លោកនោះទេ។ ប៉ុន្តែលោកគ្រាន់តែដឹងថា ពីដើមឡើយ "កូឡា" មានច្រើនលើសលប់នៅខេត្តជាយដែនប្រទេសមួយនេះ។ ប្រវត្តិទាក់ទងនឹងជនជាតិ "កូឡា" តាមគេហទំព័រ វិគីជាភាសាខ្មែរបានឲ្យដឹងថា "កូឡា" គឺជាជនជាតិដែលរស់នៅភាគខាងកើតខេត្តប៉ៃលិន ក្នុងនោះកេរ្តិ៍ដំណែលសំខាន់របស់ជនជាតិនេះលើទឹកដីរបស់ខ្មែរ គឺ អង្គចូឡាមណីចេតិយដ៏ធំ ឬហៅថាចេតិយភ្នំយ៉ាត។

ចេតិយនេះ បើតាមការចុះផ្សាយកាលពីឆ្នាំ ២០១៤ ដោយ Everyday.com គឺមានបាតប្រវែង១៦ម៉ែត្រគុណនឹងកម្ពស់២៧ម៉ែត្រ កសាងនៅក្នុងសតវត្សទី ១៩ ដើម្បីដាក់ព្រះសារីរិកធាតុរបស់ព្រះសមណគោតម ។ អត្តសញ្ញាណរបស់ជនជាតិនេះ គឺគេសម្គាល់តាមរយៈ "តាំងយូរ" (មានរូបរាង និងតួនាទីដូចឆត្រ) ដែលមាននៅ សង្កាត់បយ៉ាខា មានភូមិ បយ៉ាខា បតាំងស៊ូ បហ៊ុយ បហ៊ុយជើង បហ៊ុយត្បូង។

នៅឯសង្កាត់ប៉ៃលិន វិញ មានភូមិបរឌិននៀវ អូរតាពុកលើ អូរតាពុកក្រោម ប៉ាហ៊ីជើង និងប៉ាហ៊ីត្បូង ព្រមទាំង អូរតាប្រាង៕

ដកស្រង់ពី៖ Sabay