Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាបង្ហាញម៉ូដដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​មួយ​រូប លើកពានរង្វាន់តារាឆ្នើមនៅទីក្រុងបាងកក

  • បោះពុម្ព

តារាបង្ហាញម៉ូដកម្ពុជា កញ្ញា ភីយ៉ា វ៉េកា បានលើកពានរង្វាន់តារាឆ្នើមនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងកម្មវិធីមួយឈ្មោះថា Thailand Digital Awards 2020 កាលពីពេលថ្មីៗនេះ។

កញ្ញា ភីយ៉ា វ៉េកា ត្រូវបានជ្រើសរើសជាតារាកិត្តិយស លើកពានជាតារាបង្ហាញម៉ូដឆ្នើម មានទម្រង់មុខស្រស់ស្អាតបែបកូនកាត់អាស៊ី ប្រចាំ 2020 ជាមួយនឹង តារាប្រុសស្រីល្បីៗ នៃព្រះរាជាណាចក្រថៃឡង់ និងឡាវ។ ក្នុងចំណោម តារាប្រុសស្រីៗល្បី អ្នកមានស្នាដៃឆ្នើមក្នុងសិល្បៈ ភ្ញៀវកិត្តិយសត្រកូលអភិជន ដែលមានវត្តមានក្នុងកម្មវិធី Thailand Digital Awards 2020 កញ្ញា ភីយ៉ា វ៉េកា តារាបង្ហាញម៉ូដប្រចាំប្រទេសកម្ពុជា ហាក់មានភាពលេចធ្លោខ្លាំង ទាំង ការច្នៃម៉ូដសម្លៀកបំពាក់ រូបសម្រស់ និងការបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរ។

តារាបង្ហាញម៉ូដរាងតូចស្រឡូន សម្តីផ្អែម កញ្ញា ភីយ៉ា វ៉េកា បង្ហាញចំណាប់អារម្មណ៍ថា កញ្ញាពិតជាមានមោទកភាព ក្នុងនាមជាកូនខ្មែរ, និងជាតារាបង្ហាញម៉ូតខ្មែរមួយរូបដំបូងគេបង្អស់ ដែលបានលើកពានតារាបង្ហាញម៉ូដឆ្នើមឆ្នាំ 2020 ជាមួយតារាល្បីៗប្រចាំប្រទេសថៃ និង ឡាវ។ នាងថ្លែងថា "នាងខ្ញុំពិតជារំភើបរកអ្វីមកប្រៀបផ្ទឹមពុំបាន ព្រោះជាលើកទីមួយរបស់នាងខ្ញុំ ដែលមានឱកាសលើកពានរង្វាន់ខ្នាតអន្តរជាតិប្រចាំតំបន់អាស៊ីយើងក្នុង 2020" ។

សូមរំលឹកថា កញ្ញា ភីយ៉ា វ៉េកា ប្រឡូកចូលសិល្បៈនៅក្នុងកម្មវិធីប្រកួត Boy bands Girl Bands របស់ទូរទស្សន៍ ស៊ីធីអិនកាលពីឆ្នាំ 2004 ហើយកញ្ញាបានបន្តប្រឡូកនៅក្នុងការសម្តែងខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងវិស័យតារាបង្ហាញម៉ូត។ ក្រៅពីមានភាពមមាញឹកជាមួយការងារសិល្បៈ កញ្ញាបានជួយកុមារកំព្រា មនុស្សចាស់ និងអ្នកក្រីក្រថែមទៀតផង៕

ដកស្រង់ពី៖ Sabay