បណ្តាញសង្គម

Huawei​ P40​ Pro​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ​និង​ចាប់​កាន់​ផ្ទាល់​ដៃ ​ដោយ​មាន​កាមេរ៉ា​មុខ​ជា​លេន​ទំលុះ​អេក្រង់​មែន

យើងធ្លាប់បានដឹងច្រើនដែរហើយ ទាក់ទងជាមួយរូបរាង ក៏ដូចជាការរចនារបស់ Huawei P40 Series ជាក់ស្ដែង នៅផ្នែកខាងក្រោយរបស់វា គឺអាចនឹងមានលក្ខណៈស្រដៀងគ្នា ជាមួយដំណឹងបែកធ្លាយនៃ Galaxy S20 Series របស់ Samsung ដែរ ជាពិសេសនោះ

គឺកញ្ចប់កាមេរ៉ាក្រោយតែម្ដង។ ដោយឡែក នៅក្នុងពេលនេះ គេបានប្រទះឃើញរូបភាពចាប់កាន់មួយ ដែលត្រូវបានគេបញ្ជាក់ថា វាអាចនឹងក្លាយជា Huawei P40 Pro ហ្នឹងឯង ដោយក្នុងនោះ វាមានបំពាក់កាមេរ៉ាមុខជាលេនទំលុះអេក្រង់ចំនួន 2 គ្រាប់ផងដែរ។

មិនខុសទេ បើតាមរូបភាពបែកធ្លាយដែលគេបានឃើញនោះ គឺដូចបានប្រាប់ខាងលើអញ្ចឹងថា វាមានភ្ជាប់មកជាមួយកាមេរ៉ាមុខពីរគ្រាប់ ជាប្រភេទលេនទំលុះអេក្រង់ ហើយអេក្រង់របស់វានេះដែរ គឺហាក់ដូចជាស្ទើរតែគ្មានគែមជុំវិញទៅហើយ កាន់តែពិសស វាក៏មានប្រើប្រាស់គែមអេក្រង់កោងខ្លាំង ដូចទៅ Huawei Mate 30 Series ដែរ។ មិនខុសទេ ចំពោះលក្ខណៈផ្នែកខាងមុខបែបនេះ វាត្រូវបានគេរំពឹងថា អាចនឹងក្លាយ Huawei P40 Pro ដែលជាម៉ូឌែលមួយស្ថិតនៅចន្លោះ P40 និង P40 PE ផងដែរ។ បើតាមដំណឹងដែលធ្លាប់ទទួលបាន Huawei P40 Pro អាចនឹងបំពាក់មកជាមួយអេក្រង់លាតកោង ទាំងសងខាង ទំហំ 6.5 អ៊ីញ ជាប្រភេទ OLED មានកម្រិតបង្ហាញ 2K ជាមួយកម្រិត Refresh Rate 90Hz ថែមទៀតផង។ ចំពោះកម្លាំងម៉ាស៊ីន Huawei P40 Pro ទំនងជាប្រើប្រាស់បន្ទះឈីបកំពូល Kirin 990 5G គួបផ្សំជាមួយជម្រើសរ៉េមទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 512GB។

ចំណែកផ្នែកកាមេរ៉ាវិញ Huawei P40 Pro អាចនឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយ 2 គ្រាប់ក្នុងចំណោមនោះ មានមួយគឺជាលេនដែលមានសេនស័រទំហំរហូតដល់ទៅ 108MP និងមួយទៀតគឺជាលេន Periscope  ដែលមានសមត្ថភាពអាចធ្វើការពង្រីក Optical Zoom បានរហូតដល់ទៅ 10 ដងឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេរំពឹងថា អាចនឹងមានថាមពលថ្មដល់ 5,500mAh ក៏ដូចជាអាចមានកម្លាំងសាកថ្ម ដោយមិនប្រើប្រាស់ខ្សែល្បឿនលឿនទៀតផង។

ប្រភពអត្ថបទចេញពីៈCamborepoet

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK