Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡូយ​បាត់ មាន​ដំណឹង​ថា ស្រី​ស្អាត​អតីត​គ្រូ​បង្រៀន ឆាយ នីតា ត្រូវ​ផលិតករ​ចិន​រើស​ធ្វើ​ជា​តួឯក

  • បោះពុម្ព

ក្រៅពីសម្រេចបានការងារសិល្បៈមួយចំនួនពីឆ្នាំចាស់ មកដល់ឆ្នាំថ្មីនេះ មានដំណឹងថា ស្រីស្អាត ឆាយ នីតា ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ចាប់បានឱកាសថ្មីទៀត ដោយត្រូវផលិតករចិនរើសជាតួឯកក្នុងភាពយន្តរបស់គេ។

នេះជាសមិទ្ធផលការងារសិល្បៈមួយទៀត បន្ទាប់ពី នីតា ឆក់បានតំណែងតួឯកក្នុងរឿង "កុំងាកក្រោយ" របស់ផលិតកម្ម Galaxy Navatraនិងការងារសិល្បៈមួយចំនួនទៀតកាលពីឆ្នាំចាស់។ តាមប្រភពមួយបង្ហើបថា ខ្សែភាពយន្តនោះ មានចំណងជើងថា "អង្គរក្សពិសេស" វគ្គពីរ ដែលផលិតដោយក្រុមផលិតរបស់ចិនមួយ ហើយ នីតា ត្រូវបានជ្រើសរើសធ្វើជាតួឯកស្រីក្នុងរឿងនេះ។

បែបនេះក្ដី គេមិនបានដឹងថា មានហេតុផលអ្វីដែល ស្រីស្អាត អាចត្រូវបានជ្រើសរើសឲ្យក្នុងខ្សែភាពយន្តផលិតដោយភាគីចិននេះឡើយ។ ជុំវិញបញ្ហានេះ សាមីខ្លួន ឆាយ នីតា បានទទួលស្គាល់ ថាជាការពិត ដែលថាត្រូវបានផលិតករចិនជ្រើសរើសធ្វើជាតួឯក។ ប៉ុន្តែស្រីស្អាតបានបញ្ជាក់ថា នេះមិនមែនជាការថ្មីដែលនាងទទួលបានក្នុងដើមឆ្នាំថ្មីនេះទេ ពោលគឺជាការងាររបស់នាងក្នុងឆ្នាំចាស់ដែរ។

តារាស្រីវ័យ ២៤ឆ្នាំ ប្រាប់បន្តថា នាងបានទទួលថតភាពយន្តខាងលើ តាំងពីឆ្នាំ ២០១៩ ដោយក្នុងខ្សែភាពយន្តនេះ តួអង្គ និងក្រុមផលិតសុទ្ធជាជនជាតិចិន ពោលគឺមានតែនាង តួប្រុស២ ៣នាក់ប៉ុណ្ណោះដែលជាជនជាតិខ្មែរ។ ដូច្នេះហើយ ធ្វើឲ្យពួកនាងមានការលំបាកខ្លះៗ ចំពោះការងារនេះ ដោយសារបញ្ហាភាសា។

ដូច្នេះហើយការទំនាក់ទំនងផ្សេងៗ ត្រូវឆ្លងកាត់អ្នកបកប្រែ។ យ៉ាងណានាងថា នាងមោទកភាពចំពោះការងារនេះ ព្រោះថា នាងទើបតែចូលសិល្បៈ តែសម្រេចបានការងារធំដុំមួយចំនួន។ ពិសេសគឺការសម្ដែងជាមួយក្រុមផលិតអន្តរជាតិបែបនេះ ដែលមិនមែនរាល់សិល្បការិនីសុទ្ធតែអាចទទួលបានឱកាសបែបនេះនោះឡើយ។

នីតា ប្រាប់ថា មកទល់បច្ចុប្បន្នរឿង "អង្គរក្សពិសេស" វគ្គ២ បានថតបញ្ចប់រួចរាល់អស់ហើយដែរ ដោយនៅចាំតែថ្ងៃដាក់បញ្ចាំងប៉ុណ្ណោះ។ ជុំវិញការដាក់បញ្ចាំងតួឯកស្រីរឿង "កុំងាកក្រោយ" ប្រាប់ថា រឿងខាងលើនឹងត្រូវយកទៅដាក់បញ្ចាំងនៅក្នុងប្រទេសចិន។ ប៉ុន្តែនាងមិនដឹងថា ពេលនេះ រឿងរបស់នាងខាងលើ ត្រូវបានដាក់បញ្ចាំងរួចហើយ ឬក៏នៅនោះទេ ព្រោះការងាររបស់នាង គឺចប់ហើយ គឺគ្រាន់តែសម្ដែងប៉ុណ្ណោះ ដោយឡែកលើការដាក់បញ្ចាំងជារឿងរបស់ម្ចាស់ផលិតនៃរឿងប៉ុណ្ណោះ។

ក្រៅពីនេះ ឆាយ នីតា ក៏បានបញ្ជាក់បន្ថែមដែរថា នាងក៏មិនប្រាកដចិត្តដូចគ្នាថា រឿង "អង្គរក្សពិសេស" ដែលនាងសម្ដែងជាតួឯកនេះ នឹងត្រូវផលិតករយកមកដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជាដែរ ឬក៏យ៉ាងណានោះទេ៕

ដកស្រង់ពី៖ Sabay