Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិស័យសិល្បៈចិន និងហុងកុងកំពុងជួបបញ្ហាធំ ដោយសារឥទ្ធិពលវាយលុករបស់វីរុសកូរ៉ូណា

  • បោះពុម្ព

វិស័យសិល្បៈរបស់ប្រទេសចិន និងហុងកុងចាប់ផ្ដើមមានបញ្ហាបណ្ដើរៗហើយ ចាប់តាំងពីមានការរីករាលដាលរបស់វីរុស កូរ៉ូណា។

ក្រុមការងាររដ្ឋបាលរបស់វិទ្យុ និងទូរទស្សន៍ជាតិ (NRTA) បានចេញសេចក្ដីជូនដំណឹងជាផ្លូវការសម្រាប់ក្រុមហ៊ុនផលិតខ្សែភាពយន្តទាំងអស់នៅប្រទេសចិន ត្រូវផ្អាកការងារសិន។ មូលហេតុនេះក៏នាំឲ្យមានការពន្យារពេលថតភាពយន្តហុងកុងមួយចំនួន ដែលគ្រោងថតនៅប្រទេសចិន ហើយអ្វីដែលសំខាន់ជាលទ្ធផលវាបណ្ដាលឲ្យខាតបង់ទុនច្រើនយ៉ាងគំហុក។

ងាកទៅ Louis Koo ប្រធានសមាគមតារាសម្ដែងនៅហុងកុង បានលើកឡើងថា លោកយល់ពីភាពលំបាករបស់តារាសម្ដែង និងក្រុមការងារទាំងអស់ដែលបានខិតខំធ្វើការរបស់ខ្លួន។ជាក់ស្ដែងថ្មីៗលោកក៏បានពិភាក្សាជាមួយនឹងសមាជិកសហព័ន្ធអ្នកផលិតរឿងហុងកុងដែរ ដើម្បីដឹងថា តើគម្រោងអ្វីខ្លះដែលអាចជួយដល់អ្នកគ្រប់គ្នា ឲ្យឆ្លងកាត់ពេលលំបាកមួយនេះ។

ជាមួយគ្នានេះផងដែរ បើនិយាយពីសកម្មភាពថតនៅទឹកដីហុងកុងមួយចំនួនបានផ្អាកជាបណ្ដើរៗហើយ ខ្លះរុញថ្ងៃផលិតទៅដល់ចុងឆ្នាំឯណោះ។ ដោយសារតែត្រូវប្ដូរថ្ងៃបែបនេះហើយ ទើបមានការសន្និដ្ឋានថា លុយដែលត្រូវបណ្ដាក់ទុនខាតបង់ដល់ទៅរាប់លានដុល្លារ។ សម្រាប់ការប្រគំតន្ត្រីវិញ តារាទាំងអស់ដែលគ្រោងចេញសម្ដែងក៏គ្មានជម្រើសអ្វីក្រៅពីត្រូវលុបចោលទាំងអស់ដែរ ហើយអ្វីដែលបានកើតឡើងទាំងនេះហើយ ក៏ដោយសារតែឥទ្ធិពលនៃការគំរាមកំហែងរបស់វីរុកូរ៉ូណា ដែលកំពុងបន្តរាតត្បាតគួរឲ្យបារម្ភ៕

ដកស្រង់ពី៖ Sabay