Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្លៃ​ច្បាស់​ការណ៍​ Galaxy S20 លក់នៅអាមេរិក ថោកជាងគេគឺ ៩៩៩ ដុល្លារ

  • បោះពុម្ព

កាលពីម្សិលមិញគេបានដឹងតម្លៃរបស់ត្រកូល Galaxy S20 លក់នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ហើយពេលនេះលេចចេញតម្លៃនៅលើទីផ្សារសហរដ្ឋអាមេរិកវិញម្ដង ដោយតម្លៃនេះមានការបញ្ជាក់ដោយប្រភពចេញពី Samsung។

អែកតាមប្រភពផ្ទៃក្នុង Galaxy S20 នឹងមានតម្លៃចាប់ពី ៩៩៩ ដុល្លារ សម្រាប់ប្រភេទធម្មតា ដោយប្រភេទ Galaxy S20+ មានតម្លៃចាប់ពី ១ ១៩៩ ដុល្លារ ហើយ Galaxy S20 Ultra ប្រភេទកប់ជាងគេមានតម្លៃចាប់ពី ១ ៣៩៩ ដុល្លារ។ បញ្ជាក់ថាទាំងនេះជាតម្លៃសម្រាប់ប្រភេទ 4G មិនមែនប្រភេទ 5G នោះឡើយ។

កាលពីកន្លងទៅ គេបានដឹងតម្លៃ Galaxy S20 នៅចក្រភពអង់គ្លេស ដែល S20 ធម្មតាមានតម្លៃចាប់ពី ៨០០ ផោន (ប្រមាណ ១ ០៣៨ ដុល្លារ) ហើយ S20 5G មានតម្លៃ ៨៧៥ ផោន (ប្រមាណ ១ ១៣៦ ដុល្លារ) ចំណែក Galaxy S20+ និង S20+ 5G រំពឹងថាមានតម្លៃ ១ ០០០ ផោន (ប្រមាណ ១ ២៩៨ ដុល្លារ) និង ១ ០៧៥ ផោន (ប្រមាណ ១ ៣៩៥ ដុល្លារ)។ សម្រាប់ Galaxy S20 Ultra ឯណោះវិញរំពឹងថាមានតម្លៃ ១ ១៤៥ ផោន (ប្រមាណ ១ ៤៨៦ ដុល្លារ) ដែលវាមាន 5G មកជាមួយស្រាប់តែម្ដង៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK