Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងពេលដែល Ford នឹងបញ្ចេញភីកអាប់ F-150 ប្រើម៉ាស៊ីន Hybrid ថ្មី

  • បោះពុម្ព

ក្នុងអំឡុងការប្រកាសមួយ ក្រុមហ៊ុន Ford បានឲ្យដឹងថា រថយន្តថ្មីចំនួន ៥ម៉ូដែល នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២០ នេះ។ ក្នុងនោះដែរ ក៏មានរថយន្តដ៏សំខាន់មួយម៉ូដែល គឺ F-150 ដែលនឹងបំពាក់ម៉ាស៊ីន Hybrid ជាលើកដំបូងបង្អស់។

Ford បានបិទមាត់យ៉ាងជិតអំពីរថយន្តភីកអាប់ Hybrid ថ្មីនេះ ប៉ុន្តែបើយោងតាមរូបថតប្រមាញ់បាន F-150 Hybrid នឹងបំពាក់ប៉ាណាមុខថ្មី។

ស្របពេលដែលផ្នែកខាងក្រៅ ទំនងជាមិនផ្លាស់ប្តូរច្រើន និងខុសពី F-150 ធម្មតា កាប៊ីនខាងក្នុងរបស់វានឹងបំពាក់បច្ចេកវិទ្យាកាន់តែទំនើបជាងមុន។ ជាពិសេសគឺមុខងារ SYNC 4 ថ្មី ជាមួយអេក្រង់ Touchscreen ទំហំ ១២អ៊ីង ព្រមទាំងកុងទ័រប្រភេទឌីជីថលផងដែរ។

យ៉ាងណាមិញ ជម្រើសនៃម៉ាស៊ីនដែលត្រូវប្រើលើ F-150 Hybrid មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែគេរំពឹងថា វាអាចប្រើម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង , ចំណុះ ៣,០ ឬ ៣,៥លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង និង ចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK