Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផលិតកម្ម​​​ និង​​​ក្រុមហ៊ុន​​​ផលិត​​​ស្ព​ត​​​ពាណិជ្ជកម្ម​ច្រើន កំពុង​​​ទា​ក់ទង​​​កញ្ញា វ៉េ​កា ថត​

  • បោះពុម្ព

ផលិតកម្មខ្សែភាពយន្ដ និងក្រុមហ៊ុនផលិតស្ពតពាណិជ្ជកម្មចំនួន៣ កំពុងពិចារណាយកតារាម៉ូដែល និងជាម្ចាស់ពានរង្វាន់តារាឆ្នើមដែលទើបលើកពានថ្មីៗនៅទីក្រុងបាងកក គឺកញ្ញា ភីយ៉ា វ៉េកា ដើម្បីទៅថតរឿង និងស្ពតផ្សេងៗ។

កញ្ញា ភីយ៉ា វ៉េកា និយាយថា កញ្ញាមិនទាន់ចង់បញ្ចេញឈ្មោះក្រុមហ៊ុនទាំង៣នៅឡើយទេ តែតំណាងរបស់ស្ថាប័នទាំងបីបានមកទាក់ទងកញ្ញាដោយផ្ទាល់ហើយ ហើយប្រាប់ថា ចាំបន្ដិចគេនឹងឲ្យចម្លើយវិញ។ ចំពោះកញ្ញាបានត្រៀមខ្លួនរួចជាស្រេចក្នុងថត។ ចំពោះសំណួរថាតើតួអង្គ ឬស្ពតបែបណាដែលប្អូនចូលចិត្ដថតជាងគេ? នាងបានញញឹម រួចពោលថា៖ វាអាស្រ័យលើម្ចាស់ផលិតកម្មតម្រូវទេបង។

តែបើខ្ញុំចូលចិត្ដតួអង្គរបៀបឆ្នាស់ឆ្នើម និងក្រម៉េចក្រមើម ហើយកំប្លែង ព្រោះខ្ញុំងាយស្រួលនឹងបត់បែនបានភ្លាមៗ"។ កញ្ញា បញ្ជាក់ថា កន្លងទៅកញ្ញាក៏ធ្លាប់ដើរតួររឿងអប់រំខ្លីៗខ្លះដែរ ហើយគេឃើញថាធ្វើបានល្អ។ កញ្ញា ភីយ៉ា វ៉េកា មានវ័យ២០ឆ្នាំ និងមានស្រុកកំណើតនៅខេត្ដកំពង់ចាម។

កញ្ញាបានចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការដើរម៉ូដ និងថតស្ពតអប់រំខ្លីៗឲ្យអង្កការក្រៅរដ្ឋាភិបាលមួយចំនួនតាំងពី២០១៤។ រហូតមកដល់ដើមឆ្នាំ២០២០ នេះ កញ្ញា និងតារាម៉ូដែលរបស់កម្ពុជា៥នាក់ផ្សេងទៀត ទទួលបានការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងពួកគេក្នុងការដើរម៉ូដ។

ជាលទ្ធផល ពួកនាងទទួលបានពានរង្វាន់តារាឆ្នើមក្នុងកម្មវិធីមួយឈ្មោះថា Thailand Digital Awards 2020នៅទីក្រុងបាងកកកាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay