Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង «ព្រហ្មលិខិត» នឹងថតឆាប់ៗ តួរឿង «បុព្វេសន្និវាស» មកជុំស្ទើរទាំងអស់ បាត់តែម្នាក់

  • បោះពុម្ព

អ្នកដឹកនាំរឿងភាគអ្នកស្រី Nong Arunosha បានបញ្ជាក់ជាថ្មីហើយថា «ព្រហ្មលិខិត» រឿងភាគបន្តពីរឿង «បុព្វេសន្និវាស» នឹងប្រារព្ធពិធីក្រុងពាលីចាប់ផ្ដើមថតនៅខែឧសភា ឆ្នាំ ២០២០ខាងមុខ។

អ្នកស្រីក៏បានបន្ថែមដូចសព្វដងថា តួឯកប្រុសស្រីគឺ Pope និង Bella ហើយតួមួយចំនួនពីរឿងចាស់ដូចជា Punjan Prama, Prang Kannarun, Susi Susira, Noon Ramida, God Jirayu, Ya Janya, និងតួផ្សេងទៀតនឹងវិលមកសម្ដែងជុំគ្នា។ ប៉ុន្តែសម្រាប់តួអង្គដែលសម្ដែងដោយ Louis Scott នឹងមិនបង្ហាញមុខនៅរដូវកាលទី២នេះទេ។

ទាំងនេះជាអ្វីដែលអ្នកគាំទ្ររង់ចាំជាង ២ឆ្នាំបន្ទាប់ពីរឿងមុន «បុព្វេសន្និវាស» បានបញ្ចប់ដោយជោគជ័យ និងបានបន្សល់នូវពាក្យសន្យា វិលមកជួបគ្នាជាថ្មីក្នុងពេលអនាគត៕

ដកស្រង់ពី៖ Sabay