Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាស សុខ​សោភា ចាប់​ផ្ដើម​រៀប​ចំ​បទ​ ដើម្បី​​​​រាំ​សប្បាយ​ក្នុង​ថ្ងៃ​​​បុណ្យ​​​ចូល​​​ឆ្នាំ​ខ្មែរ​ហើយ!

  • បោះពុម្ព

តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ត្រៀមបទចម្រៀងចង្វាក់កន្ទ្រឹម និងរាំវង់ប្រពៃណីខ្មែរចំនួន៥ បទ ដើម្បីអបអរសារទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ នេះ។

កញ្ញា មាស សុខសោភា និយាយថា " មិនទាន់អាចប្រាប់ចំណងជើងបានទេបង ព្រោះយើងកំពុងតែសរសេរប៉ារ៉ូល និងរកទំនុកភ្លេង ប៉ុន្ដែដឹងច្បាស់ថាក្នុងចំណោម៥បទនេះមានចង្វាក់កន្ទ្រឹម និងរាំវង់ប្រពៃណីខ្មែរ ព្រោះក្រុមហ៊ុនត្រៀមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ" ។ បើតាមកញ្ញា មាស សុខសោភា។

ផលិតកម្មថោន បានត្រៀមបទចម្រៀងជាច្រើន ហើយផលិតកម្មកំពុងឲ្យតួ និងតារាចម្រៀងផ្សេងទៀតថតក្នុងរយៈពេលជាង១ខែទៀតនេះ មុននឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រណៃជាតិឈានចូលមកដល់។ ប៉ុន្ដែចំពោះកញ្ញាផ្ទាល់ គឺមានតែ៥បទនេះប៉ុណ្ណោះ ហើយបទទាំងអស់សុទ្ធតែថតថ្មី និងមានការយកចិត្ដទុកដាក់ខ្ពស់ក្នុងការផលិត ដើម្បីទាក់ទាញអារម្មរណ៍របស់ទូរទស្សនិកជន និងអ្នកស្ដាប់ស្ដាប់គ្រប់វ័យ។

សូមរំលឹកថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។ ក្នុងឱកាសនេះ ក៏មានផលិតកម្មមួយចំនួនទៀត នឹងចេញបទចម្រៀងថ្មីៗដល់អ្នកគាំទ្ររបស់ខ្លួនជាច្រើនបទដែរ៕

ដកស្រង់ពី៖ Sabay