Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុនទូរសព្ទចិនធំៗ ពួតដៃគ្នា ប្រកួតប្រជែងនឹង Play Store របស់ Google

  • បោះពុម្ព

Huawei, Xiaomi, OPPO និង Vivo កំពុងចាប់ដៃគ្នាបង្កើតនូវ Platform មួយដែលអាចឲ្យអ្នកបង្កើតកម្មវិធី (Developer) នៅក្រៅទឹកដីប្រទេសចិន អាចបង្ហោះកម្មវិធីទៅកាន់ Store ជាច្រើនក្នុងពេលតែមួយ។ នេះបើតាមការចុះផ្សាយរបស់ Reuters។

ក្រុមហ៊ុនផលិតទូរសព្ទខាងលើបានសហការគ្នាក្រោមឈ្មោះ Global Developer Service Alliance (ហៅកាត់ GDSA) ដែលទំនងជាការប្រកួតប្រជែងនឹងការកាន់កាប់អំណាចលើទីផ្សារអន្តរជាតិនៃសេវាកម្ម Play Store របស់ Google។

ដោយសារតែ Google Play Store ត្រូវបានហាមឃាត់មិនឲ្យដំណើរការនៅចិនបាន អ្នកប្រើប្រាស់ទូរសព្ទ Android បានងាកទៅដោនឡូដកម្មវិធីពី App Store ផ្សេងៗគ្នាជាច្រើន ដែលភាគច្រើនគឺទទួលបានការមើលថែពីក្រុមហ៊ុនដូចជា Huawei និង OPPO ជាដើម។

ចំណែកនៅក្រៅទឹកដីប្រទេសចិន Google Play Store ស្ទើរតែវាយផ្ដាច់ទីផ្សារសកល ដែលជាទីតាំងមួយដែល Developer ងាយស្រួលបង្ហោះកម្មវិធីរបស់ពួកគេចូល។ ដែនអំណាចរបស់ Google Play Store មានន័យថា App Store ដទៃទៀត ពិបាកក្នុងការទទួលបានការគាំទ្រពី Developer លើទីផ្សារសកល ហើយ GDSA នឹងអាចជួយដោះស្រាយបញ្ហានេះបាន។

វិបសាយគំរូសម្រាប់ GDSA មានបញ្ជាក់ថាសេវាកម្មរបស់ខ្លួន គ្រោងបញ្ចេញឲ្យប្រើនៅប្រទេសនិងតំបន់ចំនួន ៩ ដូចជាឥណ្ឌា ឥណ្ឌូណេស៊ី រុស្ស៊ី និងម៉ាឡេស៊ី។ Reuters បញ្ជាក់ថាក្រុមហ៊ុននីមួយៗគឺខ្លាំងក្នុងតំបន់ផ្សេងៗគ្នា ដូចជា Xiaomi ខ្លាំងនៅឥណ្ឌា ហើយ Huawei ខ្លាំងនៅអឺរ៉ុប។ ប៉ុន្តែបើរួបរួមគ្នា ពួកគេកាន់កាប់ទីផ្សារទូរសព្ទពិភពលោកជាង ៤០% បើគិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៩។ Platform ថ្មី នឹងអាចឲ្យ Developer បង្ហោះកម្មវិធីរបស់ខ្លួន ទៅកាន់ App Store ជាច្រើនក្នុងពេលតែមួយ។

ការគ្របដណ្ដប់ទីផ្សារសកលរបស់ Google Play Store ជាបញ្ហាចម្បងមួយសម្រាប់ Huawei ដែលបាត់បង់អាជ្ញាប័ណ្ណសម្រាប់កម្មវិធី និងសេវាកម្ម Google កាលពីឆ្នាំមុន រួមមាន Google Play Store។

Reuters បានចុះផ្សាយថា Platform ថ្មីនេះគឺគ្រោងនឹងដំណើរការនាខែមីនា ប៉ុន្តែវាប្រហែលជាត្រូវពន្យារពេលដោយសារការផ្ទុះវីរុសកូរ៉ូណា៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK