បណ្តាញសង្គម

បង្ហាញខ្លួននៅទីតាំងតែមួយថ្ងៃជាមួយគ្នា Selena Gomez ត្រូវបានគេយកប្រៀប Justin Bieber

ក្រោយពីសម្រាកអស់ជាយូរដើម្បីមើលថែខ្លួន ទាំង Selena Gomez និង Justin Bieber បានវិលត្រឡប់ចូលវិស័យចម្រៀងក្នុងអំឡុងពេលដំណាលគ្នា។ អ្នកទាំងពីរផ្ដោតសំខាន់លើការងាររបស់ខ្លួន និងតែងតែទៅកាន់ស្ទូឌីយោដើម្បីធ្វើការ។

នៅថ្ងៃទី ៤ ខែកុម្ភៈ Selena និង Justin បានបង្ហាញមុខលើដងផ្លូវនៃទីក្រុង Los Angeles ម្ដងម្នាក់ ហើយភ្លាមៗនោះរូបភាពអ្នកពីរត្រូវបានគេយកមកប្រៀបធៀប។ ក្រោយពីវិលត្រឡប់ជាមួយបទចម្រៀងថ្មី Selena ទទួលបានការសរសើរមិនដាច់ពីមាត់សម្រាប់រូបសម្រស់របស់នាង។

នាងបានផ្លាស់ប្ដូរស្ទីលសក់ និងព្យាយាមសម្រកទម្ងន់ឲ្យមានរាងស្អាតផងដែរ។ រូបភាពពីរសន្លឹកដែលគេថតបាននាងកំពុងដើរលើដងផ្លូវ នៅថ្ងៃទី ៤ កុម្ភៈ ទទួលបានការចាប់អារម្មណ៍លើអ៊ីនធឺណិត។ អ្នកលេងអ៊ីនធឺណិតនិយាយថា "នេះហើយគឺជាព្រះនាង Disney ដែលពួកគេស្គាល់"។

ដូច Selena ធ្លាប់បាននិយាយអ៊ីចឹង នាងវិលត្រឡប់លើកនេះគឺរឹងមាំជាងពីមុន។ ផ្ទុយស្រឡះទៅវិញ អតីតមិត្តប្រុសរបស់នាងគឺ Justin Bieber មានការរៀបចំខ្លួនបែបធម្មតា ពេលធ្វើដំណើរទៅកាន់ស្ទូឌីយោថតចម្រៀង។ តារាសញ្ជាតិកាណាដានេះ នៅតែមិនព្រមកោរពុកមាត់ចេញដែលធ្វើឲ្យមើលទៅចាស់ជាងវ័យ ហើយអ្នកលេងអ៊ីនធឺណិតកត់សម្គាល់ថា Justin ទំនងជាមានសុខភាពមិនល្អនោះទេ តាមរយៈការឃើញទឹកមុខមិនស្រស់ស្រាយ និងហាក់ដូចអស់កម្លាំងខ្លាំង។

ការវិលត្រឡប់ជាផ្លូវការជាមួយអាល់ប៊ុមថ្មីនៅថ្ងៃទី ១៤ ខែកុម្ភៈ កាន់តែជិតដល់ពេលហើយ ប៉ុន្តែការលេងខ្លួនរបស់ Justin នៅមិនទាន់មានការផ្លាស់ប្ដូរនៅឡើយទេ៕

ដកស្រង់ពី៖ Sabay