បណ្តាញសង្គម

កុល​  ដាវី​  ត្រៀម​​​កាដូ​ពិសេស​មួយ​ជូន​ស្វាមី​ក្នុង​ថ្ងៃបុណ្យ​​​ ​នៃក្ដីស្រឡាញ់

តារាសម្ដែងអ្នកនាង កុល ដាវី ត្រៀមចិត្ដទទួលផ្កាកុលាបចំនួន៧ទងពីស្វាមីក្នុងថ្ងៃបុណ្យ នៃក្ដីស្រឡាញ់ ហើយក៏ត្រៀមកាដូជូនស្វាមីវិញដែរ។

នោះគឺប្រាប់ពីបំណង នៃការចង់មានបុត្ររបស់ស្វាមីនៅក្នុងឆ្នាំ២០២០ នេះ។ អ្នកនាង កុល ដាវី និយាយថា នាងនឹងទៅអ៊ុតមើលកូន ឬទៅឲ្យគ្រូពេទ្យពិនិត្យថាតើអ្នកស្រីមានបុត្រ ឬនៅឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់។ ដាវី បញ្ជាក់ថា បើទោះបីជាការងារសិល្បៈមមាញឹកយ៉ាងណាក៏ដោយក៏គ្រួសារអ្នកស្រីមិនដែលភ្លេចការបង្កើតភាពសប្បាយរីករាយ និងសុភមង្គលក្នុងគ្រួសារដែរ។

តារាស្រីថ្លែងថា ៖ " រយៈពេល៧ឆ្នាំហើយដែលយើងបានចាប់ដៃគ្នា ហើយរៀងរាល់ឆ្នាំក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ គឺគាត់យកផ្កាកុលាបជាតំណាងនៃចំណងស្នេហ៍។ ដូច្នេះឆ្នាំនេះខ្ញុំត្រូវទទួលផ្កាចំនួន៧ទង ហើយខ្ញុំក៏នឹងមានកាដូជូនគាត់វិញដែរ ក្នុងថ្ងៃដែលគាត់ជូនផ្កាមកខ្ញុំ"។ តារាសម្ដែងរូបស្រស់សោភា កុល ដាវី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក សុខ រក្សា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។

ប៉ុន្ដែពួកគេមិនទាន់មានបុត្រជាចំណងដៃនៅឡើយទេ ទើបមកដល់ឆ្នាំ២០២០ នេះ ស្វាមីអ្នកស្រី គឺលោក សុខ រក្សា មានបំណងចង់បានបុត្រ ដោយសង្ឃឹមថានឹងបានដូចបំណង៕

ដកស្រង់ពី៖ Sabay