Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បារម្ភ​ពី​ចៀវៃ​ខ្លាំង​ពេក Wallace Huo ពាក់​ម៉ាស​ទៅ​មើល​ប្រព​ន្ធ​ថត​រឿង​ដល់​កន្លែង

  • បោះពុម្ព

ដោយសារនៅតៃវ៉ាន់ ក៏ចាប់ផ្ដើមមានអ្នកឆ្លងវីរុសកូរ៉ូណាហើយដែរនោះ តារាសម្ដែងប្រុសជួរមុខ Wallace Huo បានពាក់ម៉ាសទៅមើលប្រពន្ធចេញថតថ្ងៃដំបូងទាំងព្រួយបារម្ភ។

នៅលើបណ្ដាញសង្គម Weibo ទស្សនិកជនជាច្រើនបានចែករំលែកកម្រងរូបភាពរឿងភាគរបស់តារាសម្ដែងស្រីជើងចាស់តៃវ៉ាន់ Ruby Lin នៅពេលនាងចេញថតរឿងថ្មីថ្ងៃទី១។ តាមនោះដែរ នេះគឺជាស្នាដៃវិលត្រលប់មកទូរទស្សន៍វិញរបស់អ្នកម្ដាយកូន១ក្រោយរយៈពេលយូរគ្រាន់បើ។ នៅក្នុងវណ្ណកម្មថ្មីនេះ ស្រីស្អាតវ័យ៤៤ឆ្នាំ ចាប់ដៃគូជាមួយប្រុសស្អាត Roy Chiu។

យ៉ាងណាក្ដី អ្វីដែលគេចាប់អារម្មណ៍នោះមិនមែន តួទាំង២នោះឡើយ ដោយបុគ្គលដែលទាក់ទាញចំណាប់អារម្មណ៍ជាងគេនោះគឺ តារាសម្ដែងប្រុស Wallace Huo ស្វាមីរបស់តួរឿង ព្រះនាងយេយេទៅវិញទេ។ ដោយកាលពីថ្មីៗនេះ តៃវ៉ាន់ចាប់ផ្ដើមរកឃើញអ្នកជំងឺឆ្លងវីរុសកូរ៉ូណាដែរហើយនោះ ទើបប្រុសស្អាតវ័យ ៤០ឆ្នាំ បារម្ភពីប្រពន្ធដូចនេះក៏សុខចិត្តពាក់ម៉ាសមកមើលប្រពន្ធថតរឿងពីចម្ងាយ។

គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនាឆ្នាំមុន គេក៏ប្រទះឃើញតួរឿង និស្ស័យស្នេហ៍ដាវទេពទៅប្រទេសម៉ាឡេស៊ីដើម្បីមើលប្រពន្ធថតភាពយន្តថ្មីដូចគ្នា។ យ៉ាងណាក្ដី ដោយសារតែកំពុងមានវីរុសវាយលុកនោះ ទើបលោកនេះត្រូវពាក់ម៉ាសហើយមើលប្រពន្ធកាន់តែដិតដល់៕

ដកស្រង់ពពី៖ Sabay