Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ្រី ដា​ណា ស្រក់​​​ទឹក​​​ភ្នែក​​​ពេល​​​លាតត្រដាង​​​ពី​​​ជីវិត​​​ពិត​

  • បោះពុម្ព

ថ្ងៃនេះ Sabay នឹងបង្ហាញពីជីវិតពិត អ្នកនាង ទ្រី ដាណា ដែលគេចាត់ទុកថាជាបុគ្គលឆ្នើម និងល្បីឈ្មោះម្នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈការចេញបទចម្រៀងពិរោះៗ និងសកម្មភាពអាជីវកម្មលក់មាស ពេជ្រនៅលើផេករបស់ខ្លួន។

តើអ្នកនាង មានប្រវត្តិយ៉ាងដូចម្ដេច? សូមអានខាងក្រោមនេះ៖ អ្នកនាង គឺជាស្ដ្រីម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងធ្វើអាជីវកម្មបានច្រើនមុខ រហូតដល់អ្នកនាង រលាស់ខ្លួនចេញពីភាពក្រីក្របាន។ នៅក្នុងវីដេអូឃ្លីបមានរយៈពេលជាង ១ម៉ោង ដែលអ្នកនាងបានថតឡាយនៅមុននេះ បង្ហាញថា អ្នកនាង គឺនារីម្នាក់រៀនបានតិច ប៉ុន្ដែមានភាពរឹងមាំក្នុងជីវិត។

អ្នកនាងកើតក្នុងគ្រួសារក្រីក្រមួយ ដែលពឹងផ្អែកលើការលក់ដូរបន្ដិចបន្ដួចនៅតាមចិញ្ចើមថ្នល់ ហើយមុខរបរលក់លៀស គ្រុំ ត្រី បាយ និងកាហ្វេតាមឡានក្រុង គឺសុទ្ធតែជាមុខរបរដែលនាងធ្លាប់ឆ្លងកាត់។ អ្នកនាងបញ្ជាក់ថា នាង និងស្វាមី ហ៊ីង បញ្ញារិទ្ធ មិនមែនជាកូនចៅរបស់អ្នកធំណាឡើយ ហើយរិតតែមិនមែនទៅទៀតនោះ គឺអ្នកទាំងពីរមិនបានកើតក្នុងត្រកូលអភិជនដែលមានទ្រព្យសម្បត្ដិមហាសាលស្រាប់ឡើយ។

ប៉ុន្ដែតាមការពិតទ្រព្យសម្បត្ដិទាំងអស់ដែលមានសព្វថ្ងៃ គឺកើតចេញពីញើសឈាម និងការប្រឹងប្រែងតស៊ូរកស៊ីរបស់អ្នកនាងតែប៉ុណ្ណោះ។ អ្នកនាង ទ្រី ដាណា៖ "នៅឆ្នាំ២០១០ ខ្ញុំសន្សំលុយបាន ១០ម៉ឺនរៀល ដើម្បីទិញខោអាវជជុះលក់ក្រោមឆ័ត្រនៅមុខរោងចក្រម្ដុំផ្សារសាំផាន់ ក្នុងសង្កាត់ទួលសង្កែ។

អាជីវកម្មហ្នឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ហើយខ្ញុំក៏ពង្រីកមុខរបរបន្ថែមទៀត ហើយរហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមានមុខជំនួញជាច្រើននៅក្នុងដៃ"។ អ្នកនាង ទ្រី ដាណា បានបង្កើបពីគន្លឹះជោគជ័យរបស់ខ្លួនថា ការរក្សាភាពស្មោះត្រង់ តស៊ូ និងសកម្មក្នុងការងារ គឺជាផ្លូវដែលអ្នកនាងធ្លាប់ដើរ ហើយទទួលបានជោគជ័យ។

បច្ចុប្បន្នអ្នកនាង គឺជាម្ចាស់ហាងពេជ្រនៅព្រែកព្នៅ និងជាអគ្គនាយិកា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌាត្រេតឌីង ខូអិលធីឌី ដែលនាំចូល និងចែកចាយផ្ដាច់មុខនូវផលិតផលNNP៕

ដកស្រង់ពី៖Sabay