បណ្តាញសង្គម

បទចម្រៀង ស៊ីន ស៊ីសាមុត ដែលមានសិទ្ធិគ្រប់គ្រងស្របច្បាប់ មិនទាន់មានផេក និងChannel YouTube ផ្លូវការទេ

បទចម្រៀងរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ដែលទទួលបានសិទ្ធិគ្រប់គ្រងស្របច្បាប់ចំនួន ១៣០បទមិនទាន់មានផេក និង Channel YouTube ផ្លូវការគ្រប់គ្រងដោយគ្រួសារត្រកូល ស៊ីន នៅឡើងនោះទេ។

បទចម្រៀងទាំង ១៣០បទ អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ត្រូវបានក្រសួង ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចផ្ដល់សិទ្ធិកាន់កាប់បទចម្រៀងជូនដល់ក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត ចំនួន ៧៣បទលើកទី១ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ និងលើកទី២នៅថ្ងៃទី ២៨ កក្តដា ២០១៦ មានចំនួន ៥៧បទបន្ថែមទៀត។

សរុបបទចម្រៀងដែលគ្រួសារត្រកូលស៊ីន គ្រប់គ្រងរហូតដល់សព្វថ្ងៃមានទាំងអស់ ១៣០ បទ។ តំណក់ឈាមចុងក្រោយត្រកូលស៊ីនក្នុងពេលបច្ចុប្បន្ន កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ត្រូវជាចៅស្រីបង្កើតរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត បានបញ្ជាក់ថា "បទលោកតាក្នុងសម័យលោកប៉ា(ស៊ីន ច័ន្ទឆាយ៉ា) គាត់បានដាក់ស្នើសុំទៅក្រសួងសុំសិទ្ធិគ្រប់គ្រងមានចំនួន ៧៣បទ និងសម័យបងកុល(ស៊ីន សេដ្ឋកុល) មានចំនួន ៥៧បទ សរុបមាន ១៣០បទដែលគ្រួសារខ្ញុំទទួលបានសិទ្ធគ្រប់គ្រង ក្នុងពេលបច្ចុប្បន្ន"។

ដកស្រង់ពី៖ Sabay