បណ្តាញសង្គម

នាយ​គ្រឿន និង​ជុំ លី​ណូ គ្រោង​​​ចេញ M.V ថ្មី​​​ជាមួយ​​​គ្នា​​​នៅ​​​ដើម​​​ខែ​​​ក្រោយ

នាយគ្រឿន និងជុំ លីណូ កំពុងថតរួមគ្នាក្នុងបទ" គ្រូតាបង្រៀនញ៉ែ " ដើម្បីចេញជា M V នៅដើមខែមីនា ឆ្នាំ២០២០។

តារាចម្រៀងទើបឡើងកូដម្ដងទៀតតាមរយៈបទ "ទឹកភ្នែកម្ដាយស្រក់លើខ្នងដៃកូន" និង បទ "ប្រាក់រៀលចិត្ដស្មោះ" លោក ជុំ លីណូ និយាយថា បទ " គ្រូតាបង្រៀនញ៉ែ" គឺជាបទពិសេសជាងគេក្នុងចំណោម៤បទដែលត្រៀមចេញឲ្យបងប្អូនខ្មែរទស្សនា និងចាក់រាំលេងកម្សាន្ដក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ព្រោះវាជាបទដែលមានទំនុកច្រៀង និងបទភ្លេងថ្មី។

លោក ជុំ លីណូ៖ " ខ្ញុំគិតថាបទញាក់កន្ដ្រាក់អារម្មរណ៍ជាមួយនាយគ្រឿននេះ នឹងទទួលបានការគាំទ្រច្រើនមិនចាញ់បទមុនៗប៉ុន្មានទេ ព្រោះវាស្ដាប់ទៅមិនចេះជិនណាយហ្មង។ តែពេលខ្ញុំចេញមិនមែនចេញតែមួយបទនេះទេ គឺខ្ញុំចេញជា M V ទាំង៤បទដែលខ្ញុំបានថត ហើយគ្រៀងនឹងថតបញ្ចប់ទាំងស្រុងនៅក្នុងខែ២នេះ រួចចេញព្រមៗគ្នានៅដើមខែបីហ្នឹងហ្មង"។

លោក ជុំ លីណូ បញ្ជាក់ថា បទចម្រៀងថ្មីដែលមានចំណងជើងថា "ប្រាក់រៀលចិត្ដស្មោះ" "ទឹកភ្នែកម្ដាយស្រក់លើខ្នងដៃកូន" "គ្រូតាបង្រៀនញ៉ែ" និងបទកន្ទ្រឹមឆ្នាំថ្មីលំនាំបទទូកត្នោត នឹងចេញជាផ្លូវការព្រមគ្នានៅលើផេកហ្វេសប៊ុករបស់លោកឈ្មោះ Chum lino Cambodia៕

ដកស្រង់ពី៖ Sabay