បណ្តាញសង្គម

សម្រស់ Zhao Li Ying ​កាល​ពី​១១​ឆ្នាំ​មុន បង្ហាញ​ឲ្យ​ឃើញ​ថា​ស្អាត​ពី​ធម្មជាតិ​ពិត​មែន

កម្រងរូបភាពកាលពីឆ្នាំ២០០៩ បានបង្ហាញឲ្យទស្សនិកជនឃើញថា កំពូលតារាសម្ដែងស្រីចិន Zhao Li Ying មានសម្រស់លេចធ្លោតាំងពីយូរមកហើយ។

បណ្ដាញព័ត៌មាន Sina បានបញ្ចេញកម្រងរូបភាពកាលពី១១ឆ្នាំមុន របស់តារាសម្ដែងស្រីលំដាប់ A Zhao Li Ying នៅពេលនាងចូលរួមក្នុងកម្មវិធីជជែកកម្សាន្តមួយ។ នៅពេលនោះ ប្រពន្ធរបស់តារាសម្ដែងប្រុស Feng Shao Feng ទើបតែមានអាយុ២២ឆ្នាំ ជាមួយស្ទីលស្លៀកពាក់សាមញ្ញ ផាត់មុខស្ដើងបែបធម្មជាតិ។

ក្រោយពេលកម្រងរូបភាពនេះត្រូវបានចុះផ្សាយ ស្រីស្អាតវ័យ៣១ឆ្នាំត្រូវបានអ្នកគាំទ្រសរសើរជាខ្លាំង ហើយពិតជាជឿជាក់ថានាងមានសម្រស់អំណោយផលពីធម្មជាតិពិតមែន។ មតិជាច្រើនបានលើកឡើងថា អ្នកម្ដាយកូន១ស្អាតដូចកូនក្រមុំជ័រ។ ទន្ទឹមនឹងនេះដែរ តួរឿង និស្ស័យស្នេហ៍ដាវទេព ក្រោយពេលសម្រាកអស់ពេលជិត១ឆ្នាំព្រោះសម្រាលកូន បានត្រលប់ចូលសិល្បៈវិញហើយ តាមរយៈខ្សែភាពយន្តភាគមួយ ដែលសម្ដែងរួមនឹងប្រុសស្អាតកំពុងឡើងកូដ Wang Yi Bo៕

ដកស្រង់ពី៖ Sabay