Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹម រ​ដ្ឋា ថា ចង់​រៀប​ការ​ដែរ តែ​ទើស​រឿង​​មួយ ទើប​ពន្យារ​​ពេល​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ គ្រប់គ្នាបានដឹងថា ទឹម រដ្ឋា មានគូស្នេហ៍ជាបុរសម្នាក់រស់នៅអាមេរិក តែប្រកបជំនួញនៅស្រុកខ្មែរ ។

ពួកគេស្រឡាញ់គ្នាច្រើនឆ្នាំមកហើយ ស្ទើរតែក្លាយជាប្តីប្រពន្ឋ។ អ្នកទាំង២នៅមិនទាន់រៀបការទេ ដោយ ម្នាក់ៗវ័យច្រើនទៅហើយ ។ កាលពីពេល ថ្មីៗកន្លងមកទឹម រដ្ឋា បានបញ្ជាក់ម្តងទៀតដើម្បីឲ្យច្បាស់ពីរឿងពន្យារពេលរៀបការ ពីមួយឆ្នាំទៅមួយឆ្នាំ ។ នាងនិយាថា «បើនិយាយពីរឿងរៀបការ នាងខ្ញុំពិតជាចង់ចូលរោងការដូចតែគេដែរតើ ! ហើយក៏មិនចោលរូបភាពនេះដែរ ទើសត្រង់ថា ក្រោយរៀបការនៅជាមួយគ្នាបានតទៅទៀតអត់ ប្រសិនបើយើងមិនបានគិតឲ្យច្បាស់ ។

អ៊ីចឹងហើយទើបនាងខ្ញុំចេះតែរំលង បើពេលណាល្អពេលនោះរៀបចំភ្លាម ព្រោះការមួយភ្លែតទេ ហើយជាការគោរពប្រពៃណី សំខាន់នៅជាគូមួយជីវិតត្រូវថែគ្នាបែបណា ។ ប្តីប្រពន្ឋ បើការហើយបែកគ្នានោះមិនល្អទេ សំខានយើងជានារីគឺចាយមាត់គេច្រើនណាស់ ។ អាចខុសពីគេ តារាមួយចំនួន អត់ខ្លាចរៀបការហើយបាត់បង់ប្រជាប្រិយភាព តែនាងខ្ញុំចេះតែមានហេតុផលច្រើន ដូចជាគិតរឿងសិល្បៈ តស៊ូមិនតិចឆ្នាំទម្រាំរកឱកាសឈរជើងបាន ទើបចេះតែពន្យារឱកាស។

យើងអត់ដឹងថាអនាគតខាងមុខទៅ មានរូបភាពអីកើតឡើង ប្រសិនបើយើងមានគូ បើស្វាមីឲ្យបន្តសិល្បៈនោះ ដូចរឹតតែសំណាង។ ប៉ុន្តែបើហាម រឹតតែយើងប្រកែកមិនបាន ព្រោះគូជីវិតត្រូវតែយល់គ្នា ដល់ណាទីណាក៏នៅជាមួយគ្នា ។ ទើបចំណុចបែបនេះយកមកគិតច្រើន ទាក់ទិនរឿងរៀបការ។ រហូតមកទល់ពេលនេះទឹម រដ្ឋា នៅតែបន្តការងារសិល្បៈ មិនទាន់ដកថយ ដូចតារារួមជំនានខ្លះទេ »។ ទឹម រដ្ឋា ថានាងនៅតែប្រឡូកសិល្បៈ ដោយសារតែនាងខំតស៊ូ ជាមួយការងារនេះតាំងពីដើម ទើបពិបាកកាត់ចិត្ត ។

រដ្ឋានិយាយថា «ខំស៊ូសិល្បៈច្រើនរឿងមកហើយ បើសិនជាឈប់ ផុយៗគឺពិបាកទទួលយក ទើបខំកសាងស្នាដៃទៀត តាមតែអាចធ្វើទៅបាន ។ ដូចដឹងហើយតារាបើកាលណាសិល្បៈដកថយ ត្រឡប់មកវិញ មិនងាយស្តារនោះទេ ទើបចេះតែមិនចង់បាត់មុខ ទៅណាដោយសារយល់ពីមូលហេតុបែបនេះហើយ »៕

ដកស្រង់ពី៖Sabay