Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​ធម្មតា តាម​ព័ត៌មាន កូន​កំលោះ​ទាំង​៣​របស់ ព្រាប សុវត្ថិ ស៊ី​ថ្លៃ​ខ្លួន​ខ្ពស់​ខ្លាំង​ណាស់!

  • បោះពុម្ព

កូនប្រុសទាំង៣របស់លោក ព្រាប សុវត្ថិ បានបង្ហាញខ្លួនយ៉ាងត្រសងតាមទម្លាប់ ក្នុងពិធីសម្ពោធផលិតផលតែគុជតៃវ៉ាន់មួយនាព្រឹកមិញ ដែលជាការងារមួយដែលមានដំណឹងថា ពួកគេទាំង៣នាក់នោះស៊ីថ្លៃពលកម្មខ្ពស់ខ្លាំងណាស់។

វត្តមានរបស់កូនកំលោះសង្ហាទាំង៣របស់កំពូលតារាចម្រៀង ព្រមជាមួយព័ត៌មានថា ពួកគេទាំង៣ គឺជាតារាតំណាងផលិតផល (Brand Ambassador) ពេញនិយមសម្រាប់យុវវ័យនេះហើយ។ ជាមួយគ្នាក៏បាននាំដល់ការជជែកគ្នាក្នុងចង្កោមមហាជនដែលនៅក្នុងហេតុការណ៍។

ព័ត៌មានក្រៅផ្លូវការមួយ បានលើកឡើងថា គ្រាន់តែបង្ហាញខ្លួនចូលរួមសម្ពោធបើកដំណើរនេះ សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និងសុវត្ថិ សេរីវុឌ្ឍ ទទួលបានថ្លៃហត់នឿយរួមគ្នាប្រមាណ ១ម៉ឺនដុល្លារអាមេរិកឯណោះ។ ប៉ុន្តែភ្លាមៗ មនុស្សម្នាក់ទៀតបានទាត់ចោលរបាយការណ៍ខាងលើ ថាជារឿងមិនពិត។ ប្រភពមិនបញ្ចេញឈ្មោះម្នាក់អះអាងថា អាចមិនមែនដូច្នេះទេ។

"ប្រហែលអត់ទេ...បើពួកគេទាំងបីគឺជាតារាតំណាងផលិតផលហើយ ការចូលរួមព្រឹកនេះ ទំនងមិនមានបន្ថែមថ្លៃខ្លួនឡើយ ពោលគឺអ្វីៗទំនងជាបូកបញ្ចូលជាមួយតម្លៃកិច្ចសន្យាការងារនាមជាតារាតំណាងផលិតផលក្នុងវេលាជាក់លាក់មួយនោះហើយ!”។ យ៉ាងណា ក៏ដោយប្រភពនោះ មិនហ៊ានសន្និដ្ឋានទេថា ពួកគេទទួលថ្លៃពលកម្មលើការងារនេះប៉ុន្មាន ហើយថាការងារពួកគេមានសុពលភាពប៉ុន្មានឆ្នាំ ក៏ទេដែរ។

ជុំវិញតម្លៃពលកម្មនេះរបស់កូនប្រុសកំពូលតារាចម្រៀង ត្រូវបានចាត់ទុកជារឿងរសើបមួយ ក្នុងនោះ បើតាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថា លោក ព្រាប សុវត្ថិ ហាមដាច់ខាតចំពោះអ្នកពាក់ព័ន្ធ ក្នុងការបញ្ចេញអំពីរឿងនេះ។ ដូច្នេះហើយ សូម្បីម្ចាស់ហាងតែគុជយីហោ "Daboba” ក៏មិនក្លាហានក្នុងការនិយាយពីរឿងនេះដែរ។

អ្នកស្រីចន្ធូ លើកឡើងថា "អូហ៍អត់ទេ...រឿងនេះ សុំទុកជាការសម្ងាត់ អត់អាចនិយាយបានទេចា៎ សុំទោស!"។ ងាកមកសាមីខ្លួន កំលោះទាំងបី ក៏បានស្នើសុំទុករឿងនេះជារឿងសម្ងាត់ដូចគ្នា។ ពួកគេគ្រាន់តែនិយាយថា ពួកគេរីករាយចំពោះការងារនេះ ហើយថា នេះជាការងារធំទី១ ដែលបងប្អូនពួកគេសម្រេចបានរួមគ្នាក្នុងដើមឆ្នាំ ២០២០នេះ។

ជុំវិញរឿងនេះដដែល ត្បិតថាអ្នកពាក់ព័ន្ធសំខាន់ៗ សុទ្ធតែព្យាយាមលាក់លៀម ប៉ុន្តែប្រភពមួយផ្សេងទៀត មកពីភ្នាក់ងារ(Agency) ដែលធ្លាប់ធ្វើការងារខ្លះៗជាមួយអ្នកទាំងបី បានលួចបង្ហើបថា ពួកគេទាំង៣ ធ្លាប់ធ្វើការងារជាមួយជាមួយស្ករគ្រាប់ អ៊ិកអូ កាលពីឆ្នាំទៅ ហើយកាលណោះ ពួកគេទទួលថ្លៃឈ្នួលពលកម្មប្រមាណពី ៥-៦ម៉ឺនដុល្លារអាមេរិកសម្រាប់កិច្ចសន្យាការងារ១ឆ្នាំ។ វិលមកការងារនៅថ្ងៃនេះ ជាប្រភេទការងារដូចគ្នា...គេជឿថា ពួកគេទំនងជាទទួលបានប្រហាក់ប្រហែលគ្នា។

"ខ្ញុំជឿថា ពួកគេអាចបានប្រហែលគ្នា បើទោះនោះជាការងារ១ឆ្នាំមុនក៏ដោយ ប៉ុន្តែខ្ញុំជឿថា តម្លៃខ្លួនពួកគេមិនឡើងលឿនត្រឹមប៉ុន្មានខែនោះទេ!”។ ប្រភពថ្លែង៕

ដកស្រង់ពី៖ Sabay