Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យ៉ាង​ម៉េច​ទៅ​វិញ អូន ហ្វា ឆ្លើយ​ហី​ថា នាយ ចឺម មិន​មែន​សង្សារ​ខ្លួន​ទេ!

  • បោះពុម្ព

កញ្ញា គៀត បេឡា ហៅ អូន ហ្វា ត្រូវបានគេដឹងជាយូរមកហើយអំពីទំនាក់ទំនងស៊ីជម្រៅជាមួយតារាចម្រៀងសាន់ដេ គឺនាយ ចឺម ប៉ុន្តែក្រោយពីនាយ ចឺម មានរឿងរ៉ាវនៅខេត្តប៉ៃលិនមក ឥឡូវ នាងស្រាប់តែថា ពួកនាងមិនមែនជាគូស្នេហ៍នឹងគ្នានោះទេ។

អូន ហ្វា ដែលមានសាច់សខ្ចី បានឆ្លើយបែបនេះ នៅក្នុងជំនួបនៅពីធីសម្ពោធហាងមួយកាលពីសប្ដាហ៍មុន។ ដំបូងឡើយ ស្រីស្អាតបានឆ្លើយតបនឹងសារព័ត៌មានអំពីទំនាក់ទំនងជាមួយតារាចម្រៀងសាន់ដេ ថាពួកនាងនៅមានទំនាក់ទំនងនឹងគ្នាធម្មតា។ ប៉ុន្តែនៅពេលសួរថាតើ ទំនាក់ទំនងគ្នាធម្មតានេះ ក្នុងនាមជាមិត្តភ័ក្ដិ ឬជាសង្សារ? ស្រាប់តែស្រីស្អាត ផ្ទុះសំណើច។

“សង្សារ...!អត់ទេ ខ្ញុំមិនមែនសង្សារគាត់ទេ(សើច)!"។ ចម្លើយនេះ ហាក់បញ្ច្រាសពីព័ត៌មាន កន្លងមកដែលបានបង្ហាញពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ស្របពេលដែលសារព័ត៌មានបានចុះផ្សាយជាហូរហែមកហើយ។ ចំណុចជាក់ស្ដែងមួយទៀត អូន ហ្វា ក៏បានរំលេចវត្តមានក្នុងពិធីឡើងគេហដ្ឋានដែលនាយ ចឺម សាងសង់ឲ្យម្ដាយនៅខេត្តកំពង់ស្ពឺកាលពីខែមុនដែរ។

វត្តមានរបស់ បេឡា នាគ្រានោះ គេមើលឃើញថា មិនត្រឹមនាមជាភ្ញៀវកិត្តិយសធម្មតាៗនោះទេ ពោលគឺនាងជាភ្ញៀវពិសេសម្នាក់របស់ម្ចាស់កម្មវិធី គឺនាយ ចឺម។ តារាស្រី ត្រូវបានគេឃើញឈរទទួលភ្ញៀវជាមួយក្រុមគ្រួសារខាងប្រុស ក្នុងសភាពដូចជាគ្រួសារតែមួយអីចឹងដែរ។ សំខាន់ជាងនេះទៀត ក៏ស្រាប់តែមានព័ត៌មានថា ពួកគេបានភ្ជាប់ពាក្យនឹងគ្នារួចហើយ រង់ចាំតែថ្ងៃចូលរោងការតែប៉ុណ្ណោះ។

បែបនេះក្ដី នៅក្នុងឱកាសនោះ នាយ ចឺម ហាក់ឆ្លើយរដិបរដុបនៅពេលសួរពីរឿងរៀបការជាមួយ អូនហ្វា ដោយនាយ បានលើកឡើងថា មិនទាន់ដឹងទេ ហើយរឿងភ្ជាប់ពាក្យអីក៏លោកអត់ដឹងដែរ។ លោកថា ពិបាកស្មានរឿងទៅថ្ងៃមុខ...ដូច្នេះលោកមិនហ៊ាននិយាយមុនទេ។ វិលមកភាគីខាងស្រីវិញ នៅក្នុងជំនួបថ្មីៗនេះវិញ ក៏មិនអធិប្បាយឲ្យច្បាស់លើទំនាក់ទំនងពួកនាងដែរ។

នាង បើទោះសារព័ត៌មានយ៉ាងម៉េចក៏ដោយ នាងស្នើប្រិយមិត្តកុំទាន់ជឿ ដោយអូន ហ្វា បានថ្លែងទាំងសំណើចទៀតថា "សង្សារអី បងឯងកុំជឿព័ត៌មានពេក!”។ នាងឆ្លើយខ្លីប៉ុណ្ណេះ ក៏បានលាចេញទៅ ដោយសំអាងថា នាងជាប់រវល់។ នាងថា ជួបគ្នាលើកក្រោយទៀតនាងនឹងផ្ដល់បទសម្ភាសន៍សារជាថ្មី។

បើទោះជាសាមីខ្លួនខាងស្រីនិយាយដូច្នេះក្ដី ប៉ុន្តែបើក្រឡេកទៅមើលស្នេហារបស់អ្នកសិល្បៈមុនៗ ហាក់មិនខុសគ្នានោះទេ ពោលគឺ បើទោះពួកគេស្និទ្ធស្នាលគ្នាកម្រិតណាក៏ដោយ ពួកគេកម្រនឹងហ៊ាននិយាយបើកចំហអំពីករណីនេះ ជាសាធារណៈណាស់ មុនពេលអ្វីៗបានឈានដល់ដំណាក់កាលទុំជោរណាស់ទៅហើយ៕

ដកស្រង់ពី៖ Sabay