Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចម្រៀង​របស់​នារី​ស្រស់​ស្អាត ស្រគត់ស្រគំ​ ណា​ណៃ រៀបរាប់​ពី​ជីវិត​កម្សត់​ផ្ទាល់​ខ្លួន!

  • បោះពុម្ព

តារាចម្រៀងស្រី មានរូបសម្រស់ស្រស់ស្អាត កញ្ញា ណាណៃ ថ្មីៗនេះនាងបានបញ្ចេញនូវ MV បទចម្រៀងរបស់ខ្លួន មួយបទ ដែលមានចំណងជើងថា "ព្រៃវែងរឿងខ្ញុំ" ដោយខ្លឹមសារនៃចម្រៀងនេះ គឺបង្ហាញពីជីវិតពិត ព្រមទាំងប្រវត្តិកម្សត់របស់នាងតែម្ដង។

ចំពោះMV បទចម្រៀង "ព្រៃវែងរឿងខ្ញុំ" ដែលតារាចម្រៀងក្នុងផលិតកម្ម ZONE កញ្ញា ណាណៃ ទើបនឹងធ្វើការ បញ្ចេញក្ដៅៗ ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់កន្លងទៅនេះ បាន និងកំពុងធ្វើឲ្យទស្សនិកជនពេញចិត្ត ក៏ដូចជាដាក់អារម្មណ៍តាម ទៅលើបទចម្រៀង «ព្រៃវែងរឿងខ្ញុំ» ខណៈដែលអត្ថន័យ និងសាច់រឿងក្នុងMV ទាំងស្រុង គឺរៀបរាប់ពីជីវិតពិត ប្រវត្តិកម្សត់កម្ររបស់ខ្លួន ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារ ត្រូវរ៉ាប់រងទៅលើជីវភាពគ្រួសារទាំងមូល ដើររកប្រាក់ យកទៅចិញ្ចឹមបីបាច់ ក្នុងគ្រួសារទាំងមូល។

កញ្ញា ណាណៃ បានឲ្យដឹងថា បទនេះដែរ គឺនាងចង់បង្ហាញពីក្ដីស្រឡាញ់ ដ៏ធំធេងរបស់ នាង ទៅកាន់អ្នកម្ដាយជាទីស្រឡាញ់ ជាពិសេសតែម្ដងក្នុងថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់នេះ។ ណាណៃ ទើបប្រឡូកចូលសិល្បៈរយៈពេលខ្លី ប៉ុន្តែនាងមានកេរ្តិ៍ឈ្មោះល្បីគួរសម ពិសេសតាមរយៈបទចម្រៀង "ព្រៃវែងរឿងខ្ញុំ" របស់ស្រីស្អាត ណាណៃ ធ្វើឲ្យនាងទទួលបានការកោតសរសើរច្រើន គួរសមពីទស្សនិកជន និងដាក់មនោសញ្ចេតនាបានយ៉ាងល្អ ធ្វើឲ្យបទចម្រៀង និងអត្ថន័យ នៃសាច់រឿងទាំងមូល ពីរោះនិងកម្សត់ខ្លាំង។

ដកស្រង់ពី៖ Sabay