Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាយុ​សែសិប ហើយ​កូន​២​មែន​ពិត តែ​សម្រស់​ប្រពន្ធ Rain នៅ​តែ​ខ្ញង់

  • បោះពុម្ព

លើកទី១ថតស្ប៉តពាណិជ្ជកម្មក្រោយសម្រាលកូនទី២ កំពូលតារាសម្ដែងស្រីកូរ៉េ Kim Tae Hee បានធ្វើឲ្យគេទ្រាំមិនសរសើរមិនបានចំពោះសម្រស់របស់ខ្លួនទោះបីជាមានវ័យជ្រេហើយក៏ដោយ។

ផលិតកម្មតំណាងរបស់តារាសម្ដែងស្រីជួរមុខកូរ៉េ Kim Tae Hee បានបញ្ចេញកម្រងរូបភាពថ្មីរបស់តារាស្រីរូបនេះ នៅពេលនាងទទួលថតស្ប៉តពាណិជ្ជកម្មមួយ។ នេះគឺជាស្ប៉តពាណិជ្មកម្មទី១របស់អ្នកម្ដាយ ក្រោយនាងសម្រាលកូនទី២បានសម្រេច។ នៅក្នុងកម្រងរូបភាពទាំងនេះ ប្រពន្ធកំពូលតារាចម្រៀង Rain បានបង្អួតសម្រស់ក្មេងជាងវ័យ ធ្វើឲ្យអ្នកណាក៏ស្ញប់ស្ញែង ទោះបីជាឆ្នាំនេះ តួរឿង Iris មានអាយុ៤០គត់ហើយក៏ដោយ។

មិនត្រឹមតែទទួលបានការសរសើរតែក្នុងប្រទេសនោះទេ ស្រីស្អាតក៏ទទួលបានការសរសើរពីទស្សនិកជនចិនមិនតិចឡើយ ដោយពួកគេបានលើកឡើងថា សិល្បការិនីរូបនេះ មិនចេះចាស់តែម្ដង។ ទន្ទឹមនឹងស្ប៉តពាណិជ្ជកម្មនេះ Kim Tae Hee ក៏ត្រលប់មកកញ្ចក់ទូរទស្សន៍ដូចគ្នា ក្នុងវណ្ណកម្មរឿងភាគ Hi Bye Mama ដែលនឹងបញ្ចាំងនៅលើប៉ុស្តិ៍ TVN នៅពេលខាងមុខ៕

ដកស្រង់ពី៖ Sabay