Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡូយ​ហ្មង! កុល ដាវី មានហាងឆេង​​​ខ្ពស់នា​​ដើម​​​ឆ្នាំ​​២០២០ នេះ

  • បោះពុម្ព

តារាសម្ដែងល្បីឈ្មោះម្នាក់ គឺអ្នកនាង កុល ដាវី កាន់តែមានភាពមមាញឹកក្នុងការងារសិល្បៈ ជាពិសេសសកម្មភាពថតរឿងភាគឲ្យស្ថានីយ៍ទូរទស្សន៍ល្បីៗចំនួន៣ ខណៈដែលអ្នកដឹកនាំរឿងខ្លះ

បានតម្រូវអ្នកនាងសម្ដែងស្ទើរគ្មានពេលសម្រាក ដើម្បីស្រូតថតឲ្យចប់យ៉ាងយូរត្រឹមខែ៤។ កុល ដាវី និយាយថា ការងារសិល្បៈ និងថតរឿងភាគបានសម្រុកខ្លាំងនៅក្នុងឆ្នាំ២០២០ នេះ ប៉ុន្ដែអ្នកនាងមិនចេះនឿយណាយក្នុងក្នុងការងារទាំងនេះឡើយ ព្រោះមានអ្នកផ្ដល់កម្លាំងចិត្ដ។

អ្នកនាង កុល ដាវី៖ " បើទោះបីជាខ្ញុំរវល់យ៉ាងណាក៏ខ្ញុំមិនភ្លេចបង្កើតភាពផ្អែមល្ហែម និងបង្កើតសុភមង្គលក្នុងគ្រួសារដែរ។ ដូចឥឡូវនេះ ខ្ញុំកំពុងរវល់ខ្លាំងក្នុងការថតរឿងភាគឲ្យទូរទស្សន៍ល្បីៗចំនួនបីរបស់កម្ពុជាយើង"។ បើតាមអ្នកនាង កុល ដាវី ។ រឿងភាគដែលថតស្របពេលគ្នានៅដើមឆ្នាំ២០២០ នេះ គឺមានរឿង " សង្គ្រាមមរតក" ថតឲ្យស្ថានីយ៍ទូរទស្សន៍ភី អិន អិន រឿង "*** ព្រហ្មលិខិតដុះស្លាប***" ថតឲ្យស្ថានីយ៍ទូរទស្សន៍ថោន និងរឿង" ចំណតថ្មី នៃសភមង្គល" របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស៕

ដកស្រង់ពី៖ Sabay