បណ្តាញសង្គម

ស្ងាត់ៗ Samsung បន្ថែមកម្មវិធីថ្មីមួយលើស្មាតហ្វូនរបស់ខ្លួនហាក់ចម្លងតាម iPhone

ថ្មីៗទៅនេះក្រុមហ៊ុនកូរ៉េ Samsung បានប្រកាសចេញស្មាតហ្វូនកំពូលរបស់ខ្លួន ស៊េរី S ឆ្នាំ ២០២០ ដែលចូលមកក្រឡុកទីផ្សារស្មាតហ្វូនកាមេរ៉ាច្រើនម្ដងទៀតដែរ ។

 

ក្នុងនោះសារព័ត៌មាននិយាយពីបច្ចេកវិទ្យានៅស្រុកយើងក៏បាន ធ្វើវីដេអូ និង បញ្ចេញព័ត៌មានច្រើនមកហើយដែរ តែអ្វីពេលនេះដែលកំពុងទាក់ចិត្តហ្វេន Samsung មួយផ្នែកទៀតនោះ គឺមុខងារថ្មីមួយដែលបំពាក់លើ Samsung មានរបៀបប្រើប្រាស់ស្រដៀង ទៅនិង iPhone ។

នៅលើ iPhone គឺមានកម្មវិធីវ័យឆ្លាតមួយហៅថា AirDropដែលអាចឲ្យយើងចែករំលែករូបភាព វីដេអូ ទៅកាន់ស្មាតហ្វូន iPhone ដទៃទៀតបានភ្លាមៗ មិនបាច់ប្រើប្រាស់ Internet ក៏ដោយ ។

ហើយអ្វីដែលបំពាក់លើស៊េរី S20 ឆ្នាំ ២០២០ នេះក៏បានបំពាក់មុខងារ Quick Share ដែលមានភាពស្រដៀងគ្នាទៅនិង iPhone ដែរ ដែលអាចឲ្យអ្នកចែករំលែករូបភាពបានភ្លាម នៅជិតៗគ្នា ជាមួយគុណភាពរូបភាពមិនបែក Detail ខ្លាំងនោះទេ ។

បញ្ជាក់ថែមថា ឆ្នាំនេះ ស៊េរីស្មាតហ្វូន ២០២០ នឹងកាប់ចាក់គ្នាកាន់តែខ្លាំងឡើងហើយ ព្រោះតែទីផ្សារបច្ចេកវិទ្យាកាន់អភិវឌ្ឍទៅមុខ អញ្ចឹងហើយក្រុមហ៊ុនណាមួយដែលដើរមិនទាន់ ប្រយ័ត្នទឹកភ្នែក ព្រោះកុំឲ្យជាន់ដានចាស់ដូច Nokia ៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK