Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​រង​ការ​រិះគន់​ថា ចម្លង​រឿង​ថៃ ឥឡូវ​​រឿង​​​ "អន្ទាក់​​​ស្នេហ៍" បាន​ដាក់​បញ្ចាំង​​​ហើយ​!

  • បោះពុម្ព

រឿង "អន្ទាក់ស្នេហ៍" ដែលបង្កប់នូវឈុតឆាកស្នេហាផ្អែមល្ហែមតាមបែបស្រុកស្រែ និងកំប្លែងសើចចុកពោះនោះ ត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយនៅរោងកុន មេជើ ស៊ីណេផ្លិច ក្នុងផ្សារទំនើបអ៊ីអន២ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ។

ចៅពេជ្រដែលជាតួឯកប្រុសក្នុងរឿងនេះសម្ដែងដោយលោក សន ពិសិដ្ឋ បាននិយាយថា រូបលោក និងអ្នកដឹកនាំរឿងទាំងអស់ពិតជាមានក្ដីរំភើបដែលថតបាននូវរឿងដ៏គួរឲ្យចង់ទស្សនាមួយនេះ។ លោកថា ត្បិតឈុតខ្លះមានលក្ខណៈស្រដៀងនឹងភាពយន្ដបរទេស ប៉ុន្ដែលោកបញ្ជាក់ថា រឿងនេះគឺស្នាដៃនិពន្ធរបស់កូនខ្មែរផ្ទាល់មិនបានលួចចម្លងពីប្រទេសណាឡើយ។

លោក សន ពិសិដ្ឋ៖" សម្រាប់ខ្ញុំ សាធារណៈជនគិតថាលួចចំលងពីគេ ឬយ៉ាងណាគឺជារឿងរបស់សាធារណៈជន។ តែចង់ប្រាប់ថា បែបបទនៃការរស់នៅរបស់ប្រទេសជិតខាងខ្លះមានវប្បធម៌ អរិយធម៌ស្រដៀងនឹងយើងដែរ។ អចឹងហើយបានថាបើចង់ដឹងការពិតសូមឲ្យពួកគាត់មកចូលរួមទស្សនាទាំងអស់គ្នាទើបដឹងច្បាស់“។

រឿង "អន្ទាក់ស្នេហ៍" គឺជាខ្សែភាពយន្ដខ្នាតធំ ឆ្លុះបញ្ចាំងពីស្នេហាស្មោះស្ម័គ នៃគូសង្សាស្រុកស្រែមួយគូដែលមានម្ដាយញៀននឹងល្បែងកន្ទុយលេខជាអ្នកបំបែក ដើម្បីមាសប្រាក់របស់ចាស់ព្រើលមួយរូបដែលខ្វះសីលធម៌ ចិត្ដកំណាញ់ ល្បិតកល អាវ៉ាសែ។ ចាស់ព្រើល បានប្រើលុយជាធ្នាក់ទាក់យកនារីវ័យក្មេងដែលជាតួឯកស្រីមកធ្វើជាគូអនាគត តាមរយៈម្ដាយរបស់នាង។

សូមបញ្ជាក់ថា រឿង "អន្ទាក់ស្នេហ៍" គឺជាស្នាដៃនិពន្ធរបស់លោក ចាន់ សារិន ដែលជាសាស្ដ្រាចារ្យផ្នែកល្ខោនយីកេ នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ។ រឿងនេះត្រូវលោកចងក្រងជាសាច់រឿងអស់រយៈពេលមួយឆ្នាំពេញ ហើយត្រូវរៀបជាអត្ថបទភាពយន្ដរយៈពេលជិត១ឆ្នាំទៀត ទម្រាំតែបានថត ហើយបានដាក់សម្ពោធចាក់បញ្ចាំងជាផ្លូវការនាឱកាសនេះ៕

ដកស្រង់ពី៖ Sabay