បណ្តាញសង្គម

បើ​មាន​រឿង​ដូច្នេះ​មែន ​លោក ប៉ែន ចំ​រុង ប្រាប់​​​ភរិយា​​​ឲ្យ​​​បិទ​​​ឡហើយ!

តារាសម្ដែង និងជាពិធីករល្បីឈ្មោះម្នាក់ប្រចាំនៅស្ថានីយទូរទស្សន៍ ភី អិន អិន លោក ប៉ែន ចំរុង ប្រកាសបិទឡ ឬលែងឲ្យភរិយាយកកូនទៀត ប្រសិនបើភរិយាក្រោយរបស់លោក បង្កើតបានកូនភ្លោះពីរនាក់ នៅក្នុងឆ្នាំ២០២០ នេះ។

លោក ប៉ែន ចំរុង បង្ហើបថា ភរិយាលោកមានគ៌រ៩សប្ដាហ៍ហើយ ហើយលោកនឹងនាំទៅឲ្យពេទ្យពិនិត្យអេកូក្នុងពេលឆាប់ៗ ដើម្បីចង់ដឹងច្បាស់ថាតើកូនក្នុងផ្ទៃ ជាកូនប្រុស ឬកូនស្រី។ ប៉ុន្ដែរូបលោកប្រាថ្នាចង់ឃើញកូនប្រុស ហើយបើភ្លោះទៀត គឺកាន់តែប្រសើរ៖" ចិត្ដខ្ញុំថ្នក់នឹងកូនប្រុស តែជាក់ស្ដែងប្រុសក៏បានស្រីក៏បាន។

អ៊ុតមើលសិនបង ឥឡូវនៅតាមដានឡើយ"។ សូមរំលឹកថា លោក ប៉ែន ចំរុង បានចូលរោងការជាមួយភរិយាក្រោយ គឺកញ្ញា ហ៊ុន ម៉ាណេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ នៅដើមឆ្នាំ២០២០ នេះ លោក ហាក់មានសំណាងផ្ទួនៗ គឺទី១ ភរិយារបស់លោកមានគភ៌ ទី២ ចំណូលប្រចាំខែរបស់លោកក៏ខ្ពស់ជាងមុន តាមរយៈជំនួញអចលទ្រព្យ និងលក់សម្ភារៈកសិកម្ម គួបផ្សំនឹងចំណូលពីអាជីពសិល្បៈរបស់លោកមួយផ្នែកដែរ៕

ដកស្រង់ពី៖ Sabay