Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សប្បាយ​កប់​ហើយ! Klapyahandz Records នឹង​ទៅ​ប្រគំ​តន្ត្រី​ធំ​ផ្សាយ​ផ្ទាល់​ពីប៉ារីស​តែ​ម្ដងឆាប់​ៗ​នេះ!

  • បោះពុម្ព

បន្ទាប់ពីមិនសូវចេញសកម្មភាពច្រើននាឆ្នាំកន្លងមក នៅដើមឆ្នាំនេះ Klapyahandz Records ដែលជាផលិតកម្មប្រមូលផ្ដុំដោយតារាចម្រៀងរ៉េបជាច្រើននោះ បានបញ្ចេញឲ្យដឹងពីផែនការទៅធ្វើការប្រគំតន្ត្រីដ៏ធំផ្សាយផ្ទាល់ពីទីក្រុងប៉ារីសប្រទេសបារាំង។

នេះបើតាមការបញ្ចេញឲ្យដឹងពីសាមីផលិតកម្ម។ នេះគឺជាសកម្មភាពលើកទី១សម្រាប់ផលិតកម្មចម្រៀងរ៉េបរបស់កម្ពុជានៅលើទឹកដីអឺរ៉ុប ក្នុងនោះបើតាមព័ត៌មានការប្រគំតន្ត្រីដ៏ធំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨ ល្ងាច ដល់ ១ ភ្លឺ (ទីតាំង Paris 13ème) រៀបចំដោយ Sabay Events។

តារាចម្រៀងខ្មែរជំនាន់ថ្មីបីរូបគឺលោក វុទ្ធា, លោកAGO និងកញ្ញា ស្រីល័ក្ខ នឹងមានវត្តមានក្នុងកម្មវិធីដ៏ធំនេះ។ លោក លោក សុខ វិសាល ដែលមានសញ្ជាតិបារាំងខ្មែរ លើកឡើងថា នេះជាការរួមបញ្ចូលគ្នារវាងតន្ត្រីបុរាណ និងសម័យ ដែលផលិតកម្ម Klapyahandz Records បានបង្កើតសិល្បៈតន្ត្រីមួយដែលផ្សារភ្ជាប់ជនរួមជាតិខ្មែរគ្រប់ជំនាន់ ដែលរស់នៅក្នុងប្រទេសផ្សេងៗលើពិភពលោក។

លោកបន្តថា លោកមានមោទកភាពណាស់ជាមួយព្រឹត្តិការណ៍នេះ ហើយថា ពិតជាពិសេសណាស់ ដែលសមាគម Samaki Kohn Khmer និង Sabay Events បានសហការគ្នានាំមកជូនប្រិយមិត្តនូវកម្មវិធីប្រគំតន្ត្រីខ្មែរបន្តផ្ទាល់ដំបូងបង្អស់នៅទីក្រុងប៉ារីសនាពេលនេះ។ ព្រោះថា កម្មវិធីតន្ត្រីដ៏ធំនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតចំណងទាក់ទងរវាងប្រជាជនកម្ពុជា ដែលរស់នៅក្នុងប្រទេសបារាំង និងរស់នៅក្នុងប្រទេសកម្ពុជាតាមរយៈសិល្បករជំនាន់ថ្មីនេះ។

តាមផែនការដែលបានគ្រោង ការប្រគំតន្ត្រីដ៏ធំខាងលើ នឹងធ្វើឡើងនៅសាលាតន្ត្រី Galerie VII,ដំបូងមានឈ្មោះថា 7 Spirits, ដែលស្ថិតនៅ 7 rue Sainte Hélène 75013 Paris ក្នុងថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៨ ល្ងាចតទៅ។ ប្រិយមិត្ត អាចរកទិញសំបុត្រសម្រាប់ចូលរួមបានតាមរយៈគេហទំព័រនេះ www.weezevent.com ឬក៏អាចទិញនៅសាលតន្ត្រីផ្ទាល់តម្លៃ 30.99€។ ផលិតកម្ម Klapyahandz Records ត្រូវបានផ្ដួចផ្ដើមបង្កើតដោយលោក សុខ វិសាល។

ត្រឡប់ទៅអតីតកាល គឺបន្ទាប់ពីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩៣ លោក សុខ វិសាល ដែលមានសញ្ជាតិបារាំងខ្មែរ គឺជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលដែលបានផ្តួចផ្តើមចលនា HipHop ។ បន្ទាប់មកលោកបានបន្តបេសកកម្មនេះ រហូតបង្កើតបានផលិតកម្មតន្ត្រីផ្ទាល់ខ្លួនដែលមានឈ្មោះថា Klapyahandz Records នៅឆ្នាំ២០០៥។ មកដល់បច្ចុប្បន្ន Klapyahandz Records មានបទទទួលបានការពេញនិយមជាច្រើន ដូចជាបទ "ស្នេហាក្នុងពេលរាត្រី" និងបទ "ស្ដាយស្នេហ៍អភ័ព្វ" ជាដើម។

ដោយឡែក Channel ផលិតកម្មនៅលើ youtube គឺមានចំនួនអ្នក subscribe ជាង 390,000 នាក់រួមជាមួយនឹងចំនួននៃការទស្សនាជាង 90 លានដងពីទូទាំងពិភពលោក៕

ដកស្រង់ពី៖ Sabay