បណ្តាញសង្គម

អ្នក​ដឹក​នាំ​រឿង​ស្រាប់​តែ​ល្បី​ជាង Park Shin Hye ដោយ​សារ​តែ​សង្ហា​ពេក

គេកម្រឃើញផលិតករល្បីជាងតួសម្ដែងក្នុងរឿងណាស់ យ៉ាងណាក្ដី នេះគឺជាករណីពិសេសនៅពេលទស្សនិកជនចង់ដឹងពីផលិតករជាងតារាទៅទៀត។

ខ្សែភាពយន្ត Call បានធ្វើសន្និសីទកាសែតនៅទីក្រុង សេអ៊ូល ដើម្បីផ្សព្វផ្សាយស្នាដៃមួយនេះ។ តួឯករបស់រឿង តារាសម្ដែងស្រីជួរមុខកូរ៉េ Park Shin Hye និង Lee El ។ យ៉ាងណាក្ដី ខណៈតារាជាច្រើនបានបង្អួតសម្រស់យ៉ាងស្រស់ស្អាតនោះ រាល់ចំណាប់អារម្មណ៍បែរជាធ្លាក់លើអ្នកដឹកនាំរឿងទៅវិញ ដោយសារលោកមានរូបសម្បត្តិស្អាតមិនចាញ់តារាឡើយ។

តាមនោះដែរ ក្រោយពេលកម្រងរូបភាព របស់ផលិតករវ័យ៣០ឆ្នាំត្រូវបានបញ្ចេញភ្លាម ឈ្មោះរបស់លោកត្រូវបានគេស្វែងរកច្រើនបំផុត លើគេហទំព័រ Naver របស់កូរ៉េ។ គួរបញ្ជាក់ផងដែរថា អ្នកដឹកនាំរូបសង្ហាខាងលើមានឈ្មោះថា Lee Chong Hyun កើតឆ្នាំ១៩៩០ បញ្ចប់ការសិក្សាផ្នែកល្ខោន និងភាពយន្ត សកលវិទ្យាល័យ Kaywon និងកំពុងបន្តសិក្សាផ្នែកភាសាបរទេសនៅសកលវិទ្យាល័យ Hankuk។

ទស្សនិកជនជាច្រើនបានលាន់មាត់ថា នៅពេលឈរក្បែរ Park Shin Hye អ្នកដឹកនាំរឿងរូបនេះ មើលទៅមិនខុសពី តួឯកប្រុសឡើយ៕

ដកស្រង់ពី៖ Sabay