បណ្តាញសង្គម

ហ្វៃ សំអាង រំលឹក​ខួប​២២ឆ្នាំ នៃ​អាពាហ៍ពិពាហ៍​ដោយភាពផ្អែមល្ហែមចំពោះភរិយា និងកូនៗ

ផលិតករភាពយន្ដចាស់វស្សា លោក ហ្វៃ សំអាង រំលឹកខួប២២ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់លោកនៅថ្ងៃទី២០ ខែកុម្ភៈ នេះ ដោយភ្ជាប់សារជូនពរយ៉ាងផ្អែមល្ហែមដល់ភរិយា និងកូនៗ។

លោកក៏រៀបចំកម្មវិធី និងញ៉ាំអាហារជាលក្ខណៈគ្រួសារដែរ។ លោក ហ្វៃ សំអាង ថាលោកនៅតែនឹកឃើញដល់តារាសម្ដែង និងចម្រៀងយ៉ាងច្រើនដែលបានចូលរួមក្នុងពិធីមង្គលការរបស់លោកនៅឃុំជំនីក ស្រុកក្រូចឆ្មាក្នុងឆ្នាំ១៩៩៨ ហើយអនុស្សាវរីយ៍ថ្ងៃនេះ កាលពី២២ឆ្នាំមុន នៅតែដិតជាប់ក្នុងចិត្ដលោក និងភរិយា៖" ក្រៅពីសារជូនពរ...ខ្ញុំក៏មានធ្វើកម្មវិធី និងញាំអាហារជាលក្ខណៈគ្រួសារដែរ តែមិនចង់បញ្ចេញជាសាធារណៈនោះទេ"។

សារជូនពរ ប្រកបដោយអត្ថន័យ និងពាក្យផ្អែមល្ហែម ត្រូវបានបញ្ចេញតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហ្វៃ សំអាង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ។ សារនោះមានខ្លឹមសារដូច្នេះ៖" បងសូមជូនពរអូនឲ្យមានសុខភាពល្អ ជាឧត្ដមភរិយាដ៏ល្អ និងជាអ្នកម្ដាយដែលវិសេសវិសាលរបស់គ្រួសារយើងរហូត"។

ផលិតករភាពយន្ដជើងចាស់ល្បីឈ្មោះម្នាក់របស់កម្ពុជា គឺលោក ហ្វៃ សំអាង មានវ័យជិត៦០ឆ្នាំហើយ ហើយភរិយារបស់លោកមានវ័យ៤៦ឆ្នាំហើយ។ អ្នកទាំងពីរ បង្កើតបានកូន៤នាក់ជាចំណងដៃ ដោយកូនខ្លះ កំពុងសិក្សាបន្ដនៅបរទេស៕

ដកស្រង់ពី៖ Sabay